សិល្បៈ និង កម្សាន្ត

ជាការពិតទេ! ចំណងស្នេហ៍អ្នកមេម៉ាយសាច់ខ្ចី សុខ សោម៉ាវត្តី និងកំលោះសង្ហា លី វ៉ាហេដ ដើរដល់ផ្លូវបំបែក?

ភ្នុំពេញ៖ ពិធីការិនីសាច់ចាំ សុខ សោម៉ាវត្តី ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាពិធីការិនី និងជាតារាសម្ដែងឆ្នើមួយរូប បើទោះជាប្រឡូក្នុងអាជីពសិល្បៈយូរ និងមានឈ្មោះជាស្ត្រីមេម៉ាយកូន១ ពិតមែន ក៏នាងនៅតែទទួលបានឱកាសការងារ ទាំងអាជីពជាពិធីការិនី និងការងារសម្ដែង មិនតែប៉ុណ្ណោះ នៅតែអាចក្ដាប់បានដំណែង ជាតួឯកថែមទៀតផង ។

ក្រៅតែពីភាពជោគជ័យ ក្នុងអាជីពសិល្បៈ សុខ សោម៉ាវត្តី ក៏ត្រូវបានគេដឹងថា មានមន្តស្នេហ៍ខ្លាំងមិនធម្មតាឡើយ ដោយអាចអន្ទងចិត្តកំលោះ ក៏អាចទាក់ទាញបេះដូង កំលោះសង្ហាជាកីឡាករបាល់ទាត់ល្បីឈ្មោះ លី វ៉ាហេដ ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្ត មិនរួចថែមទៀតផង ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ នាមួយរយៈចុងក្រោយនេះ គឺតួឯកស្រីនៅក្នុងរឿងភាគ «ភូមិខ្ញុំស្រស់ឆើតឆាយ» ខាងលើនេះ តែងតែបង្ហោះសារប្លែក ហាក់ដូចជាបង្ហាញឱ្យដឹងថា​ នាង និងគូស្នេហ៍ បានចែកផ្លូវគ្នា ក្រោយពីបានកសាងស្នេហាអស់រយៈពេលជាច្រើនឆ្នាំរួចមក ។ នៅក្នុងសារលើហ្វេសប៊ុករបស់ សុខ សោម៉ាត្តី តែងតែបង្ហើបថា នាងកំពុងនៅខ្លួនមួយមិនពាក់ព័ន្ធជាមួយបុរសណា មិនតែប៉ុណ្ណោះ នាងក៏សូមណូមពរប្រសិនបើមាននរណាចង់ដើរចូលជីវិតនាង ត្រូវតែជាអ្នកច្បាស់លាស់ជាមួយនាងទៀតផង ។ ជាងនេះទៅទៀត សូម្បីតែនៅក្នុង ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤  កុម្ភៈ ក៏អ្នកមេម៉ាយសាច់ខ្ចីរូបនេះ មិនបានបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដូចរាល់ឆ្នាំដែរ ហើយនាងថែមទាំងបានបញ្ជាក់នៅថ្ងៃនោះថា «ថ្ងៃបុណ្យក្ដីស្រឡាញ់ ធ្វើការធម្មតា មិនមានពេលខូចចិត្តឡើយ…» ។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ សម្រាប់ភាគីទាំងពីរគឺអ្នកនាង សុខ សោម៉ាវត្តី និងលោក   លី វ៉ាហេដ ពុំដែលបានបញ្ជាក់ថា បែកគ្នានៅឡើយទេ ប៉ុន្តែបើសម្រាប់ទស្សនិកជន​ ក៏ដូចជាអ្នកគាំទ្រ បានសង្ស័យថា គេទាំងនាក់អាចនឹងបែកគ្នាតាំងពីអំឡុងចុងខែ មករា ឬ ដើមខែកុម្ភៈ មកម្ល៉េះ ។

សូមបញ្ជាក់ថា ​អ្នក​មេម៉ាយ​ចាយ​សម្ផស្ស អ្នកនាង សុខ សោម៉ាវត្តី និង​កីឡាករ​បាល់ទាត់ លី វ៉ាហេដ បានធ្វើឱ្យមហាជនមើលឃើញថា ចាប់ផ្ដើមស្រឡាញ់គ្នា កាលពីអំឡុងឆ្នាំ២០១៩- ២០២០ ​តាមរយៈ​ការ​ឧស្សាហ៍​ ផុស​រូបភាព​បណ្តើរ​គ្នា​ស្និទ្ធស្នាល មិន​ឃ្លាត​គ្នា​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស និង​ថែម​ទាំង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ មហាជន​ខ្លាំង​តែ​ម្តង ក្រោយ​ពី​ពួក​គេ​ទាំង ២ បាន​ឱកាស​សម្តែង​កុន​ជាមួយ​គ្នា​រឿង «ខូចចិត្ត​អាជីព» ឱ្យ​ផលិតកម្ម​រ៉ុក​ ។ ប៉ុន្តែកាលនោះគេទាំងពីរនាក់បានព្យាយាមលាក់បាំង ពុំដែលសារភាពឡើយ រហូតដល់​ថ្ងៃ​ខួប​កំណើត​របស់ លី វ៉ាហេដ ក្នុង​ឆ្នាំ ២០២១ ទើបគេទាំងពីរនាក់ បានទម្លាយ និងទទួលស្គាល់ថា ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាប្រាកដមែន ៕ ដោយៈ ម៉ានី

Most Popular

To Top