សិល្បៈ និង កម្សាន្ត

កញ្ញា គីម ហួរ ស្រស់ស្អាត តែមិនសិចស៊ី 

ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង ក្រម៉ិចក្រម៉ើម កញ្ញា គីម ហួរ បច្ចុប្បន្នត្រូវបាន គេសម្គាល់ឃើញថា ប្រជាប្រិយភាពរបស់តារាសម្ដែងរូបនេះ ហាក់មានសន្ទុះនៃការគាំទ្រកើនឡើងខ្លាំង ពីសំណាក់ទស្សនិកជន ខណៈដែលគេតែងសង្កេតឃើញវត្តមានស្រីស្រស់រូបនេះ លេចមុខ ជាហូរហែក្នុង MV នៃបទចម្រៀងជាច្រើន និងបានចូលរួមថតភាពយន្ន ក្នុងផលិតកម្មហង្សមាសទៀតផង។

ស្របពេលដែលសិល្បៈកំពុងឡើងកូដ កញ្ញា គីម ហួរ ក៏ជោគជ័យខ្លាំងលើមុខជំនួញផងដែរ ដោយគេដឹងថា នាងបានបើកភោជនីយដ្ឋាន មួយ​ចំណាយទុនអស់រាប់ម៉ឺនដុល្លារ ដោយមានភាគហ៊ុនរួមជាមួយគ្រួសាររបស់នាង ។ 

ទន្ទឹមគ្នានេះដែរ សង្កេតឃើញថា ចាប់តាំងពីឡើងកូត កញ្ញា គីម ហួរ ក៏កាន់តែកើនសម្រស់ទ្វេរដង​ ដូច្នេះហើយទើបនាងទទួលបានឱកាសការងារជាច្រើន ទាក់ទងទៅនឹងផលិតផលសម្រស់ ក៏ដូចជាថតសម្អាងការផងដែរ ។ ជាងនេះទៅទៀត ត្បិតតែនាងជាតារាស្រីវ័យខ្ចី សម្បូរអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏កក់សម្គាល់ឃើញថា ពុំដែលថតរូបបង្ហាញសាច់ សិចស៊ី ដូចតារាស្រីដទៃឡើយ ប៉ុន្តែភាពស្រស់ស្អាតរបស់នាងនៅតែលេចធ្លោជានិច្ច ។

គួរបញ្ជាក់ថា តារាសម្ដែងស្រីស្អាត គីម ហួរ ប្រឡូកចូលក្នុងវិស័យសិល្បៈរយៈពេល ប្រមាណជាង ៥ឆ្នាំមកហើយ តាមរយៈការចូលរួមប្រឡង Freshie Girl ក្នុងឆ្នាំ២០១៤ ប៉ុន្តែមិនទទួលបានជយលាភីនោះទេ។ ក្រោយប្រឡងក្នុងកម្មវិធីនេះរួច ស្រីស្អាត គីមហួរ មិនទាន់ឈានជើងចូលប្រឡូកក្នុងសិល្បៈពេលលេញនោះទេ ទើបរយៈពេល៤ ទៅ៥ ឆ្នាំចុងក្រោយនេះ ទើបនាង​មានឱកាសច្រើន និងបង្ហាញវត្តមានច្រើន ក្នុងការសម្ដែង MV បទចម្រៀងជាច្រើន៕ ដោយ៖ ម៉ានី

Most Popular

To Top