សិល្បៈ និង កម្សាន្ត

នាង Ailee ព្រមានអ្នកតាមដាន Instagram អំពីគណនីក្លែងក្លាយ ដែលក្លែងបន្លំ ធ្វើជានាងនិយាយ ជាមួយអ្នកគាំទ្រ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង អាមេរិក នាងAilee កំពុងជំរុញ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលក្លែងបន្លំនាង និងផ្សព្វផ្សាយទៅកាន់អ្នកគាំទ្រ ។

កាលពីថ្ងៃទី ៦ ខែមិនា តារាចម្រៀងស្រីរូបនេះ បានចូលទៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់នាងដើម្បីចែករម្លែក Instagram Story មានចំណងជើងថា “នេះមិនមែនជាខ្ញុំ” ។ រូបភាពអមបង្ហាញ ពីគណនីក្លែងក្លាយ ‘Ailee Online’ ដែលចម្លងឈ្មោះអ្នកប្រើប្រាស់ គណនីរបស់ Ailee @AileeOnline ។

គណនីនេះមានកិច្ចសន្ទនាខ្លីៗ ជាមួយអ្នកគាំទ្រតាមរយៈសារផ្ទាល់ ដោយព្យាយាមបញ្ចុះបញ្ចូលអ្នកគាំទ្រថា ពួកគេជា Ailee ដោយប្រើ “fanpage ដើម្បីធ្វើការសន្ទនាពិសេសជាមួយអ្នកគាំទ្រដែលចូលចិត្តនាង។ Ailee មិនមែនជាតារាល្បីតែម្នាក់គត់ ក្នុងការកម្សាន្តកូរ៉េថ្មីៗនេះ ដែលនិយាយអំពីគណនីក្លែងក្លាយ ។

កាលពីសប្តាហ៍មុន Eric Nam ក៏បានផ្ញើសារស្រដៀងគ្នា ទៅកាន់អ្នកគាំទ្រ បន្ទាប់ពីរកឃើញថា គណនីក្លែងក្លាយគឺជាអ្នកគាំទ្រ DMing ។ ភ្នាក់ងាររបស់តារាសម្តែង Kim Seon Ho ក៏បានចេញសេចក្តីថ្លែងការណ៍កាលពីពីរសប្តាហ៍មុន ព្រមានអ្នកគាំទ្រអំពីអ្នកក្លែងបន្លំតាមអ៊ីនធើណេត ។ ទន្ទឹមនឹងនេះ Ailee នឹងចេញអាល់ប៊ុមជាភាសាអង់គ្លេស ‘I’m Lovin’ Amy’ នៅថ្ងៃទី ៧ ខែមីនា៕
ដោយ៖លី ភីលីព

Most Popular

To Top