កូរ៉េ ៖ ក្នុងថ្ងៃខួបកំណើត ចូលវ័យ៥១ ឆ្នាំតារាសម្តែង លោក Lee Byung Hun បានបរិច្ចាកថវិកា ផ្ទាល់ខ្លួនដល់ទៅ ១០០ លានវ៉ុន ( ៨៧០០០ ដុល្លារអាមេរិក) ជួយដល់មន្ទីរពេទ្យកុមារ ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ១៣ ខែកក្កដានេះថា ដាក់ថវិការ ៨៧០០០ ដុល្លារនេះ លោក Byung Hun ផ្តល់ទៅមន្ទីរពេទ្យកុមារ Asan Medical Center ក្នុងទីក្រុងសេអ៊ូល ចេតនាជួយអ្នកជម្ងឺ ដែលខ្វះលទ្ធភាពព្យាបាល និងផ្គត់ផ្គង់តម្រូវការ ខ្លះក្នុងមន្ទីរពេទ្យ ។ លោក Byung Hun បាននិយាយថា “ ខ្ញុំចង់អោយការផ្តល់ជូនបន្តិចបន្តួចរបស់ខ្ញុំនេះ បានជួយដល់អ្នកជម្ងឺដែលខ្វះខាត និងដែលមានជម្ងឺរាំរ៉ៃ នៅក្នុងមន្ទីរពេទ្យនេះ ។
ក្រោយទទួលជោគជ័យ ជាមួយ ភាពយន្ត “Emergency Declaration” លោក Lee Byung Hun ក៏កំពុងត្រៀមខ្លួន ចូលរួមជាភ្ញៀវ កិត្តិយសក្នុងកម្មវិធីមហោស្រព ភាពយន្ត Cannes Film Festival លើកទី ៧៤ នៅឯប្រទេសបារាំងផងដែរ ៕ដោយ៖ ទូច សុខលីដា