អាមេរិកៈ ក្រោយគេចមុខពីកាមេរាមួយរយៈធំ តារាចម្រៀង Adele បានធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះការផ្លាស់ប្តូររូបរាងរបស់នាង ។

ព័ត៌មានពី Hollywood life បានអោយដឹងនៅថ្ងៃទី ២១ ខែកក្កដានេះថា តារាចម្រៀងដ៏ល្បីល្បាញ Adele បានចូលរួមក្នុងកម្មវិធី ប្រកួុតកីឡា NBA Final ហើយមកលើកនេះនាង ធ្វើអោយអ្នកគាំទ្រ ភ្ញាក់ផ្អើលមើលសឹងមិនស្គាល់ព្រោះនាងស្រកគីឡូច្រើនណាស់បើប្រៀបធៀបជាមួយរាងកាលពីមុនគឺដូចមនុស្ស២នាក់ផ្សេងគ្នា ។


ស្លៀកពាក់ឈុតខ្មៅ និងពាក់អាវធំវែងបែបប៉ាក់នៅពីក្រៅ Adele មើលទៅស្រស់ស្អាត ថ្លៃថ្នូរមែនទែន ហើយបន្ទាប់ពីរូបថតនាងត្រូវបានចែកចាយ អ្នកប្រើបណ្តាញសង្គមជាច្រើនលើកសរសើេ Adele ថាស្អាតប្លែកគ្រប់ៗគ្នា ហើយភាគច្រើននិយាយថា “បើមិនប្រាប់ច្បាស់ជាមិនស្គាល់ថាជា Adele “ ។

តារាចម្រៀងចម្រៀង វ័យ៣៣ ឆ្នាំ Adele ត្រូវគេដឹងថាបានព្យាយាមសម្រកទម្ងន់តាំងពីចុងឆ្នាំ២០១៩ ដោយផ្លាស់ប្តូររបបអាហារនិង ហាត់ប្រាណជាមួយគ្រូបង្វិកផ្ទាល់ខ្លួន ដល់ពេលនេះនាងទទួលជោគជ័យហើយ គឺស្រករហូតដល់ ជាង៤០ គីឡូូ ៕ដោយៈ ទូច សុខលីដា

