ពិតជាដំណឹងល្អសម្រាប់មហាជនជាពិសេសអ្នកគាំទ្ររបស់បវរកញ្ញា ភពផែនដីកម្ពុជា ២០១៩ អ្នកនាង លឹម សាំងលី ពពោះបានប្រាំខែហើយបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីកាលពីថ្ងៃទី៣ កុម្ភៈ មកម្ល៉េះ។

នៅមុននេះបន្តិច បវរកញ្ញារាងតូចច្រឡឹង សាំងលី បានបង្ហាញរូបភាពរូបភាពមួយសន្លឹក ដោយនាង កំពុងពពោះកូន ដែលជាដំណក់ឈាមដំបូងរបស់នាង នឹងស្វាមីបណ្ដូលចិត្ត។ ក្នុងនោះបវរកញ្ញារូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថារហូតមកដល់ពេលនេះកូនក្នុងផ្ទៃមានអាយុប្រាំខែហើយ។

ដោយឡែក បើក្រឡេកមកពីសម្រស់ សាំងលី កំពុងពពោះ គឺហាក់ពុំមានអ្វីប្រែប្រួលច្រើននោះទេពោល សាំងលី ថែរក្សាសម្រស់ទម្រង់មុខតូចស្អាតដដែល គ្រាន់តែទម្ងន់របស់នាងប្រែប្រួលឡើងជាងមុនបន្តិច។

រម្លឹកផងដែរថាបវរកញ្ញា ភពផែនដី លឹម សាំងលី បានសម្រេចចិត្តចូលរោងជ័យស្ងាត់ៗ នឹងមានភាព សាមញ្ញា កាលពីថ្ងៃទី៣ កុម្ភៈ កន្លងទៅ ក្រោយនាងនឹងស្វាមីបានស្វែងយល់ចិត្តគ្នាអស់រយៈ១ឆ្នាំ ទើប សម្រេចចិត្តកាន់ដៃគ្នាជួបអ្នកមានគុណសងខាង៕ប្រភព៖http://sabay

