ក្រោយមានការចោទសួរដដែលៗច្រើនដងពេក កញ្ញា អៀ ម៉េងលិ ហៅស្រីលិ ជាតារាសម្តែងដ៏ស្រស់ស្អាត មុខមានមន្តស្នេហ៏ ដែលជាដៃគូសម្តែងយ៉ាងសាកសមជាមួយផាន់រ៉ុង បានចេញមកបើកកកាយអស់ហើយថានាងរកស៊ីអី ធ្វើអីទើបមានលុយចាយសព្វថ្ងៃនេះ។

ស្រីលិ បន្ទាប់ពីមហាជនបានស្គាល់ច្រើនតាមរយៈការសម្តែងរួចមក គេកត់សម្គាល់ឃើញកញ្ញា តារាស្រីវ័យក្មេងរូបនេះ មានជីវិតរស់នៅយ៉ាងហ៊ឺហារ ដោយមានទាំង ផ្ទះ ឡាន និងមានអ្វីៗគ្រប់សព្វបែបយ៉ាងទៀតផង។ បញ្ហានេះ បានធ្វើឲ្យមហាជនជាច្រើនមានចម្ងល់ចង់ដឹងថា ស្រីលិ នៅក្មេងសោះ តើនាង រកស៊ីអ្វី ធ្វើការអ្វី ទើបបានមានគ្រប់បែបយ៉ាងនេះ។

តបទៅនឹងរឿងអស់នោះ ថ្ងៃនេះ កញ្ញា អៀ ម៉េងលិ ហៅស្រីលិ បានលាតត្រដាងការពិតទាំងអស់ ទៅកាន់អ្នកដែលឆ្ងល់ ពិសេសអ្នកដែលបានចោទសួរនាង។ ស្រីស្អាត បានលើកឡើងថា បច្ចុប្បន្ន ក្រៅពីការងារសិល្បៈ នាងមានជំនួញការរកស៊ីក្នុងដៃមិនតិចទេ ដូចជា លក់ស្រា លក់ផលិតផល ថតស្ពតគ្រប់ផលិតផលអនឡាញ មិនតែប៉ុណ្ណោះ សុទ្ធតែរបរ សុចរិតថែមទៀតផង។

យ៉ាងនេះក្ដី ស្រីលិ មិនបានបង្ហើបប្រាប់ពីចំណូលពិតប្រាកដនោះទេ ដោយសុំទុកជាការសម្ងាត់។ នាងថា ប្រសិនបើប្រាប់នោះ គ្រប់គ្នាប្រាកដជាថានាងអួតមិនខាន។ ស្រីលិ គ្រាន់តែប្រាប់ឲ្យដឹងថា ប្រាក់ចំណូលរបស់នាងក្នុងមួយខែ យ៉ាងអន់ណាស់ក៏បានសមល្មមអាចចិញ្ចឹមគ្រួសារទាំងមូលរស់យ៉ាងស្រួលដែរ៕ ប្រភព៖http://sabay

