សិល្បៈ និង កម្សាន្ត

Camila Cabello ចេញវីដេអូចម្រៀងថ្មីលើកដំបូង សម្រាប់ឆ្នាំនេះ

អាមេរិកៈ វីដេអូចម្រៀងថ្មីបទ Don’t go yet របស់តារាចម្រៀង Camila Cabello បានចេញជាផ្លូវការហើយនៅថ្ងៃទី២៣ ខែកក្កដានេះ ហើយនេះជាបទចម្រៀងដំបូងនាងក្នុងឆ្នាំ២០២១ បន្ទាប់ពីអាល់ប៊ុម Romance។

ក្នុងវីដេអូចម្រៀង បទ “ Don’t go yet “ នេះតារាវ័យ២៤ឆ្នាំ Camila Cabello បានចូលរួមក្នុងពិធីជប់លៀងយ៉ាងសប្បាយរីករាយមួយ ហើយនាងនឹងអ្នកចូលរួមទាំងអស់នាំគ្នារាំ មើលទៅរស់រវើកខ្លាំង ។

Camila អតីតសមាជិកក្រុមចម្រៀង Fifth Harmony ខកខានចេញបទចម្រៀងថ្មីជិត២ ឆ្នាំ ហើយអាល់ចុងក្រោយ
របស់នាងកាលពីឆ្នាំ២០១៩ ឈ្មោះ Romance ដែលមានបទ Senorita ជាចម្រៀងមួយបទធ្វើអោយតារារូបនេះ បានពាន Grammy Award កាលពីឆ្នាំ២០២០ ផងដែរ ៕ដោយៈទូច សុខលីដា

ទស្សនាវីដេអូចម្រៀង Don’t Go Yet ជាមួយLookingtoday ទាំងអស់គ្នា !

Most Popular

To Top