សិល្បៈ និង កម្សាន្ត

ស្ងាត់ៗនាង Anna Faris រៀបការរួចជាមួយ គូស្នេហ៍ Michael Barrett

អាមេរិក៖ តារាសម្តែងនាង Anna Faris បានប្រកាសថានាងបានរៀបការរួចហើយជាមួយគូស្នេហ៍Michael Barrett ក្រោយទាក់ទងគ្នាបានជិត៤ឆ្នាំពិធីមង្គលរបស់នាងបានធ្វើឡើងបែបស្ងៀមស្ងាត់។

.ព័ត៌មានពី Hollywoodlife បានអោយដឹងនៅថ្ងៃទី២២ខែកក្កដានេះថាតារាសម្តែងវ័យ៤៤ឆ្នាំនាងAnna Faris ដែលតែងលេចមុខក្នុងខ្សែភាពយន្តបែបរន្ធត់នោះបានប្រកាសប្រាប់អ្នកគាំទ្រក្នុងកម្មវិធី Unqualified ថានាងនិងគូស្នេហ៍លោក Michael Barrett បានរៀបការរួចហើយគឺថ្ងៃពិសេសរបស់ពួកគេបានធ្វើឡើងបែបស្ងប់ស្ងាត់់និងរ៉ូមេកទិកនៅលើកោះ San Juan ។ Anna បាននិយាយសុំទោស Michael ផងដែរដែលប្រកាសអោយគេដឹង ព្រោះពេលនេះមិនចង់អោយគេគិតថាពួកគេជាគូសណ្តឹង ទៀតទេ។

Anna Faris និងស្វាមីជាអ្នកថតភាពយន្តលោក Michael Barrett បានជួបគ្នាពេលថតភាពយន្ត Overboard កាលពីឆ្នាំ២០១៨ ក្រោយAnna លែងលះជាមូយស្វាមី Chris Pratt នៅចុងឆ្នាំ២០១៧ ។ដោយ៖ ទូច សុខលីដា

Most Popular

To Top