Song Hye Kyo បានបង្ហាញភាពស្រស់ស្អាតឥតខ្ចោះ ដោយសារសម្រស់ស្រស់ត្រកាល ក្នុងពេលចូលរួមកម្មវិធីរបស់ Fendi។
តារាស្រីដែលស្ថិតក្នុងវ័យ ៣៩ឆ្នាំ Hye Kyo រូបនេះ បានបង្ហាញវត្តមានក្នុងកម្មវិធីរបស់ Brand ល្បីខាងលើក្នុងនាមជាទូតសុឆន្ទៈ (Brand Ambassador)។ ទោះបីវ័យជ្រេក៏ដោយ ក៏នាងនៅតែក្មេងស្អាត ប្រៀបដូវយុវវ័យ ពេលនាងក្រងសក់មកចំហៀង ជាមួយនឹងការ Make-Up ស្រាលៗបែបផ្កាឈូក គួរជាទីទាក់ទាញ។
រម្លឹកទៅកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ Fendi បានចាប់ដៃគូសហការជាមួយនឹង Song Hye Kyo ស្របពេលពួកគេបានចេញមុខប្រកាសថានាងគឺជា ទូតសុឆន្ទៈជនជាតិរបស់កូរ៉េ៕ ប្រភព៖http://sabay