កញ្ញា ដួង ម៉ានិច គឺជាតារាសម្ដែងកំពូលទេពកោសល្យ ដែលពូកែសម្ដែងអាចបានស្ទើរតែគ្រប់ទម្រង់មិនថាតួ កាច តួកំសត់ គឺកញ្ញាអាចសម្ដែងបានយ៉ាងល្អឥតខ្ចោះតែម្ដង ហើយរហូតមកដល់ពេលនេះ អាចនិយាយបានថា ម៉ានិច ទទួលបាននូវភាពជោគជ័យយ៉ាងច្រើនក្នុងវិថីសិល្បៈ តែវាក៏មិនមែនជារឿងងាយស្រួលឡើយក្នុងការទទួលបានបែបនេះ ។

នៅប៉ុន្មានម៉ោងមុននេះ កញ្ញា ដួង ម៉ានិច បានបង្ហោះសារដែលគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីបានជាម៉ានិច អាចធ្វើការងារបានគ្រប់យ៉ាង ដោយអមជាមួយរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ។ក្នុងនោះ ម៉ានិច បានប្រាប់ពីគន្លឹះក្នុងការដែលនាងទទួលបាននូវភាពជោគជ័យរហូតមកដល់បច្ចុប្បន្ន ដោយនាងបានប្រាប់ថា តាមពិតទៅនាងមិនមានអ្វីអស្ចារ្យដូចដែលអ្នកដ៏ទៃគិតទុកនោះទេ អ្វីដែលជាភាពអស្ចារ្យរហូតធ្វើឲ្យនាងអាចធ្វើការងារបានគ្រប់យ៉ាងរហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារនាងយក «បេះដូង» មកធ្វើការ ។

គួររំលឹកផងដែរថា កញ្ញាដួងម៉ានិច ធ្លាប់ជួបរឿងរ៉ាវជូរចត់ជាច្រើន តាំងពីនាងមានអាយុ១៤ឆ្នាំមកម្លេះ ហើយនាងខំពុះពារកែខៃជីវិតរបស់នាងរហូតមកដល់ពេលនេះ គឺដោយសារតែការខិតខំប្រឹងប្រែងព្យាយាមរកអ្វីដែលថ្មីៗមកដាក់ខ្លួនដោយធ្វើអ្វីៗក៏ដោយចេញពីចិត្តនិងបេះដូង ទើបទទួលបាននូវភាពជោគជ័យរហូតដល់សព្វថ្ងៃនះ ៕ប្រភព៖http://sabay

