ភ្នំពេញ៖ គិតមកទល់ពេលបច្ចុប្បន្ននេះ ពិធីការិនី និងជាតារាសម្ដែងល្បីឈ្មោះ អ្នកនាង កែវ នីសា ឈានចូលវ័យក្បែរ ៤ឆ្នាំហើយ ប៉ុន្តែរូបសម្រស់របស់នាងនៅតែក្មេងជាងវ័យ ស្រស់ស្អាតខ្លាំងមិនចាញ់តារាស្រីក្មេងៗស្រកក្រោយប៉ុន្មានឡើយ ។

ជាការពិតណាស់អ្នកនាង កែវ នីសា បានធ្វើឱ្យមហាជនប្រុស ស្រី ជាច្រើនស្ញើចសរសើរមិនដាច់ពីមាត់អំពីការតុបតែងខ្លួន និងវិធីសាស្ត្រក្នុងការថែរក្សាសម្រស់របស់នាង ឱ្យនៅតែក្មេងជាងវ័យជានិច្ច បើទោះជានាងបានប្រលូកសិល្បៈអស់រយៈពេលជិត ២០ឆ្នាំមកហើយ ។

ដោយសារតែសម្រស់ស្រស់ស្អាត និងមានមត្ថភាពខ្ពស់ទៀតនោះ ទោះបីជាមានវ័យជ្រេបន្តិច ក៏អ្នកមេម៉ាយយេយេ រូបនេះនៅតែមានឱកាសទទួលបានការងារជាច្រើនទាក់ទងនឹងការងារជាពិធីការិនីទាំងនៅបណ្ដាញស្ថានីយទូរទស្សន៍ CBS និងខាងក្រៅផងដែរ ខណៈដែលការងារសម្ដែងហាក់ដូចជារយាលបន្តិចសម្រាប់នាងនៅរយៈពេលប្រមាណ ២ឆ្នាំចុងក្រោយនេះ ។

គួរឱ្យដឹងដែរថា កែវ និសា ជា ពិធីការិនី និងជាតារា សម្ដែង ល្បី ឈ្មោះ ម្នាក់ ក្នុង ចំណោម តារា ស្រី ល្បី ឈ្មោះ នានា។ ក្រៅ តែ ពី មាន ភាព ល្បី ឈ្មោះ ខាង សម្ដែង បញ្ហា រឿង អាស្រូវ ស្នេហ៍ ក៏ ធ្វើ ឱ្យ តារា រូប នេះ ជា ចំណាប់ អារម្មណ៍ ពី ក្រុម អ្នក សារព័ត៌មាន និង មហាជន ផង ដែរ។ ចាប់តាំងពីចូលសិល្បៈមក កែវ នីសា ត្រូវបានគេដឹងថា ដឹងថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ លោក សាន ផានិត នាអំឡុងឆ្នាំ ២០០០ ហើយក៏បានចែកផ្លូវ ក្រោយពីរួមរស់ជាមួយគ្នារយៈពេល ៤-៥ ឆ្នាំ ។

ក្រោយពីបែកស្នេហ៍ជាមួយលោក សាន ផានិត ធ្លាប់មានពាក្យចរចាមអារ៉ាមថា កែវ នីសា ដើម្បីតែចង់បានកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្បៈក៏បានបង្កាត់ភ្លើងស្នេហាលួចលាក់ជាមួយផលិតករល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ធំមួយ ។ ហើយក្រោយមកទៀត ក៏ស្រាប់តែមានព័ត៌មានថា កែវ នីសា បាន រៀប អាពាហ៍ពិពាហ៍ នឹង បុរស អាណិកជន ខ្មែរ អាមេរិក ម្នាក់ ឈ្មោះ គាំ វ៉ារី ប៉ុន្តែបានមួយរយៈខ្លី ពួកគេក៏បាន បាន លែងលះ គ្នា ទៅ វិញទើបនាងជាប់ឈ្មោះជាស្ត្រីមេម៉ាយ រហូតដល់បច្ចុប្បន្ន ។


យ៉ាងណាក៏ដោយ ដោយសារតែសម្រស់ស្រស់ផូផង់ សាច់សខ្ចី សម្ដីផ្អែម ស្រទន់ទៀតនោះ ទោះជាមានឈ្មោះជាស្ត្រីមេម៉ាយ ក៏ពិតមែន ប៉ុន្តែ កែវ នីសា នៅតែអាចឆាបឆក់បេះដូងបុរសសង្ហារ លឹម ជាឡាយ រហូតបានក្លាយជាចំណងស្នេហា នាអំឡុងពួកគេទាំងពីរនាក់ថតរឿងភាគរួមគ្នាខ្ទង់ឆ្នាំ ២០០៦-២០០៧ ឱ្យស្ថានីយទូរទ្សន៍បាយ័ន ។ ហើយបច្ចុប្បន្ននេះចំណងស្នេហារវាងលោក លឹម ជាឡាយ និង កែវ នីសា បានបញ្ចប់ទៅដោយបន្សល់ពាក្យចរចាមអារ៉ាមមួយថា ដោយសារ កែ នីសា កំពុងជាប់ជំពាក់ស្នេហ៍ជាមួយមន្ត្រីធំម្នាក់ ៕
ដោយ៖ ម៉ានី

