ទីក្រុង LOS ANGELES៖ភ្នាក់ងាររបស់លោកបាននិយាយថា លោក Sonny Chiba អ្នកជំនាញក្បាច់ គុនជនជាតិជប៉ុន និងជាតារាសម្តែងដែលបានបង្ហាញមុខក្នុងកម្មវិធី”Kill Billរបស់ Quentin Tarantino បានទទួលមរណភាពដោយសារ មេរោគ COVID-19 នៅមន្ទីរពេទ្យមួយក្នុងខេត្ត Chiba ប្រទេសជប៉ុនក្នុងអាយុ ៨២ ឆ្នាំយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
Timothy Beal បានប្រាប់ថា លោក Sonny ទទួលមរណភាពដោយមេរោគ COVID-19 កាលពីម្សិលមិញ នេះជាដំណឹងដ៏ខ្លោចផ្សា ព្រោះលោកគឺជាមិត្តភក្តិដ៏ល្អម្នាក់ និងជាអតិថិជន ដ៏អស្ចារ្យម្នាក់ ហើយលោកជាមនុស្សរាបទាបយកចិត្តទុកដាក់ និងរួសរាយរាក់ទាក់។
សារព័ត៌មានក្យូដូបានរាយការណ៍ថា Chiba បានស្លាប់ដោយសារជំងឺ រលាកសួតទាក់ទងនឹងមេរោគ COVID-19 បន្ទាប់ពីបានចូលមន្ទីរពេទ្យនៅថ្ងៃទី ៨ ខែសីហា លោកមិនត្រូវបាន ចាក់វ៉ាក់សាំងទេ។ លោក Sadaho Maeda កើតនៅឆ្នាំ ១៩៣៩ នៅ Fukuoka នៅភាគនិរតីនៃប្រទេសជប៉ុន Chiba បានសិក្សាក្បាច់ គុនពេញមួយទសវត្សរ៍ឆ្នាំ ១៩៦០ ដោយក្លាយជាអ្នកជំនាញ ពិសេសផ្នែកការ៉ាតេដូ។
ជំនាញរបស់លោកបាន ធ្វើឲ្យលោកមានតួនាទីជាច្រើន នៅក្នុងខ្សែភាពយន្ត និងទូរទស្សន៍ជប៉ុន រួមទាំងស្ទូឌីយោតូអ៊ីមានឥទ្ធិពលដែលបានជ្រើសរើសលោក នៃការប្រកួតប្រជែងសម្រាប់ ទេពកោសល្យថ្មី។ បន្ទាប់ពីភាពជោគជ័យ ទូទាំងពិភពលោករបស់ Bruce Lee បានបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនលោនៅខាងក្រៅប្រទេសជប៉ុនថា ជាមេក្លោងឃោរឃៅជ្រុល និយមក្នុងរឿង “The Street Fighter” ៕
ដោយ៖លី ភីលីព