សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ អូនផ្កាយ សម្ញែងរាងកាយ ក្នុងឈុតប៊ីគីនី ធ្វើឱ្យ Fan ប្រុសៗស្លុងអារម្មណ៍ខ្លាំងណាស់

ភ្នំពេញ៖ តារាសម្ដែង អូនផ្កាយ ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាតារាស្រីវ័យក្មេង មានសម្រស់ស្រស់ស្អាតផូផង់ និយមស្លៀកសិចស៊ី ពិសេសគឺចូលចិត្តថតរូប បង្ហាញស្លៀកឈុត ប៊ីគីនី តែម្ដង ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ អូនផ្កាយ ក៏បានធ្វើឱ្យអ្នកគាំទ្រស្លុងអារម្មណ៍ខ្លាំង ជាមួយរូបថតប៉ុន្មានស្លឹក ស្ថិតនៅក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី និងស្រស់ស្អាតបំផុត ដែលនាងបានបង្ហោះនៅលើគណនី Instagram របស់នាង ។

យ៉ាងណាក៏ដោយសម្រាប់ការបង្ហោះរូបថតសិចស៊ីបែបនេះ ពុំមែនជាលើកទីមួយ ឡើយសម្រាប់ អូនផ្កាយ ។ ដូច្នេះហើយទើបនាង ត្រូវបានមហាជនកត់សម្គាល់ថា ជាតារាស្រីវ័យក្មេង ដែលព្យាយាមឆក់ដំណែង តារាស្រីសិចស៊ីប្រចាំប្រទេស ។

គួរឱ្យដឹងផងដែរថា តារាស្រីវ័យ ២៣ឆ្នាំរូបនេះ ក្រៅតែពីអាជីពជាតារាសម្ដែង នាងក៏កំពុងមមាញឹកខ្លាំង ជាមួយការងារម៉ូឌែល ព្រមទាំងថតស្ត័ត ពាណិជ្ជកម្មផងដែរ។ សម្រាប់អាជីពជាតារាសម្ដែង នាងបានបង្ហាញខ្លួន នៅក្នុង MV បទចម្រៀងជាច្រើនបទ ក៏ដូចជារឿងភាគ និងដុំ ជាច្រើនរឿង ប៉ុន្តែរឿង ភាគដែលជួយឱ្យនាងកាន់ តែមានប្រជាប្រិយភាពនោះគឺជារឿង “មរណមាតា” របស់ស្ថានីយទូរទស្សន៍ PNN តែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top