សិល្បៈ និង កម្សាន្ត

មិនត្រឹម តែជាកំពូល តារាចម្រៀងស្រីទេ ឱក សុគន្ធកញ្ញា ក៏មានឈ្មោះជា ថៅកែស្រីទៀតផង

ភ្នំពេញ៖ តារាចម្រៀង ឱក សុគន្ធកញ្ញា ពេលបច្ចុប្បន្ននេះកំពុងក្ដោប បានដំណែងជាតារាចម្រៀងស្រី ជួរមុខនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពបំផុតផងដែរ ។

ក្រៅពីមានឈ្មោះ ជាតារាចម្រៀងស្រីដ៏ល្បីល្បាញ ជាច្រើនឆ្នាំហើយនោះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ត្រូវបានមហាជនដឹងថា ជាតារាចម្រៀង ដ៏មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភទៀតផង ។

ជាមួយគ្នានេះដែរ ក៏មានប្រភពចេញ ពីអ្នកនៅក្នុងសិល្បៈមួយចំនួនធំបានដឹងថា ក្រោយពីបានរៀបការ សាងគ្រួសារជាមួយលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្ម ហស្សមាសរួចមក អ្នកនាង ឱក សុគន្ធកញ្ញា បានមានឱកាសក្ដោបក្ដាប់ មុខជំនួញធំៗក្នុងដៃ ក្រៅតែពីអាជីព ជាតារាចម្រៀង ។

ជាការពិតណាស់ សម្រាប់ព័ត៌មាននេះ មានអ្នកគាំទ្រជាច្រើន មិនទាន់បានដឹងនៅឡើយ ដោយបច្ចប្បន្ននេះ អ្នកនាង ឱក សុគន្ធកញ្ញា កំពុងកាន់កាប់មុខជំនួញផ្ទាល់ខ្លួន ចំនួនពីរគឺ ហាងតែគុជ An Cha ដែលអ្នកនាងឱ្យប្អូនស្រី គ្រប់គ្រងធ្វើជាថៅកែ និងហាងកាបូប «ASK» ជាស្លាកយីហោផ្ទាល់របស់នាង ។

លើសពីនេះ ក្រៅពីអាជីពជាតារាចម្រៀង និងមានជំនួញផ្ទាល់ខ្លួន ហើយនោះ តារាចម្រៀងស្រីកូនមួយរូបនេះ ក៏ត្រូវបានក្រុមហ៊ុនធំៗ ជាច្រើនជ្រើសជាទូតសុឆន្ទៈផងដែរ ដូចជា ក្រុមហ៊ុន Chip Mong Land, Nutrimum, Puma, Midea, ASK Brand, An cha Taiwan Milk Tea, Tick Coffe និង សំណង់ R&F ។ ហើយបើតាមដឹងពីប្រភពក្រៅផ្លូវការ គឺតម្លៃខ្លួនរបស់នាងក្នុងក្រុមហ៊ុននីមួយៗ ស៊ីថ្លៃពីចន្លោះ ៣ ម៉ឺន ទៅ ១០ម៉ឺនដុល្លារ ។

គួរឱ្យដឹងថា ដោយសារតែភាពល្បីល្បាញ ទើបអ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ឱកាសក្លាយជាតារាមច្រៀងស្រីមានទ្រព្យសម្បត្តិច្រើន តាំងតែពីមុនរៀប អាពាហីពិពាហ៍មកម្ល៉េះ ៕

ដោយ៖ ម៉ានី

Most Popular

To Top