ភ្នំពេញ៖ ទស្សនិកជនច្បាស់ជាបានដឹងរួចមកហើយ នូវប្រជាប្រិយភាពរបស់ពិធីការិនី ជីមមី ដែលបច្ចុប្បន្ននេះ នាងជាពិធីការិនីនៅស្ថានីយទូរទស្សន៍ MyTV ក៏ដូចជា កំពុងមមាញឹកខ្លាំងទៅលើការងារថតប្រូម៉ូតផ្សេងៗ ។

ពីមួយថ្ងៃទៅមួយថ្ងៃ សង្កេតឃើញថា សម្រស់របស់ពិធីការិនីសម្ដីចាក់ទឹកមិនលេចរូបនេះ កាន់តែស្រស់ស្អាតឡើងៗ ដែលធ្វើឱ្យអ្នកគាំទ្រនារីៗច្រណែនចង់បានសម្រស់ស្អាតដូចនាងដែរ ។

ជាការពិតណាស់ ចាប់តាំងពីបង្ហាញខ្លួនជាសាធារណៈតាមរយៈការងារជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ PNN នាង ជីមមី ត្រូវបានគេស្គាល់ថា ជានារីដែលមានរាងស្រឡូនស្អាត សាច់សខ្ចី ស្នាមញញឹមស្រស់ ពូកែបញ្ចេញវោហាសាសព្ទ និងជាពិសេសចំណេះដឹងផ្នែកភាសាបរទេសក៏មានកម្រិតខ្ពស់ផងដែរ ។

ទាក់ទងនឹងសម្រស់នេះដែរ ជីមមី ធ្លាប់បានប្រាប់ថា នាងក៏ធ្លាប់មានរាងធាត់មិនស្អាតដែរ កាលពីមិនទាន់បង្ហាញមុខលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែក្រោយមកនាង ក៏បានព្យាយាមសម្រកគីឡូតាមរយៈការហាត់ប្រាណ និងពិសេសយកចិត្តទុកដាក់ទៅលើចំណីអាហារ ។

ក្រៅពីសម្រស់ស្រស់ស្អាតបែបធម្មជាតិហើយនោះ សូម្បីតែការស្លៀកពាក់តុបតែងខ្លួន ក៏មើលទៅ ជីមមី ហាក់ដូចជាលេចធ្លោជាងគេផងដែរ រាល់ពេលមានកម្មពីធីជួបជុំ ម្ដងៗ ហើយជារឿយៗនាងតែងតែចូលចិត្តស្លៀកពាក់បែបសិចស៊ីបង្ហាញសាច់ភ្លៅ ដែលមើលគួរឱ្យខ្នាញ់បំផុត ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កញ្ញា ជីមមី និងគូស្នេហ៍គឺលោក ជីមមី នៅតែរឹងមាំ និងល្អូកល្អិនខ្លាំងមិនដែលឮដំណឹងរង្គួសរង្កើម្ដងណាឡើយ ហើយបើទោះជាមិនទាន់មានពន្លឺថាពួកគេនឹងរៀបការនៅពេលណាក៏ដោយ ក៏គេដឹងថា ចំណងស្នេហាមួយនេះ ត្រូវបានចាស់ទុំទាំងសងខាងដឹងឭ និងពេញចិត្តពេញថ្លើមខ្លាំងទៀតផង ៕ ដោយ៖ ម៉ានី


