ភ្នំពេញ៖ អស់រយៈពេលប្រមាណជាង ៦ឆ្នាំហើយ ដែល អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន បានលែងលះ ដោយបន្សល់ទុកចំណងដៃកូនស្រីម្នាក់ បច្ចុប្បន្ននេះមានវ័យ ២០ឆ្នាំហើយ ។

កូនស្រីដែលជាតំណក់ឈាមរួមគ្នារបស់ អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន នេះដែរ មានឈ្មោះ សំអូន មិថុនា ហៅ Veronica ដែលបច្ចុប្បន្នកំពុងរស់នៅយ៉ាងសុខសាន្តឯប្រទេសអូស្ត្រាលី ។

ជាការពិតណាស់ ក្រោយពីបានចែកផ្លូវគ្នាជាមួយស្វាមីកាលពីកំលុងឆ្នាំ ២០១៥ អ្នកនាង យ៉ាន លីនដា បានចំណាយពេលទាំងស្រុងទៅរស់នៅ មើលថែរក្សាកូនស្រីនៅប្រទេសអូស្ត្រាលី ហើយអ្នកនាងធ្លាប់បានប្ដេជ្ញាចិត្តថា ដាច់ខាតមិនត្រូវគ្នាវិញជាមួយលោក យ៉ែម សំអូន ឡើយ ពោលគឺនាងមានតែកូនប៉ុណ្ណោះ ដែលមានតម្លៃស្មើនឹងជីវិត ។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលនាង សំអូន មិថុនា ហៅ Veronica វិញឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់របស់នាង កាន់តែស្រស់ស្អាតផូរផង់ មិនចាញ់ម្ដាយដែលជាតារាសិល្បៈប៉ុន្មានឡើយ ហើយចាប់តាំងពីចូលវ័យក្រមុំកាលណាមក ការតុបតែងខ្លួន ក៏ដូចជាស្លៀកពាក់ ក៏កាន់តែស៊ីវិល័យតាមបែនយុវវ័យសម័យថ្មីផងដែរ ។

គួររំឮកថា លោក យ៉ែម សំអូន បានរៀបការជាមួយអ្នកនាង យាន លីនដា នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០០ ។ ហើយក្រោយវិលមករួមគ្នាបង្កើតការងារជាអ្នកសិល្បៈនៅកម្ពុជា អ្នកទាំងពីរទទួលបានជោគជ័យខ្ពស់ជាមួយនឹងការជាច្រើនរួមទាំងការងារជាពីធីករ ការដើរបង្ហាញម៉ូដ ពិសេសការទទួលរៀបចំការប្រគុំតន្ត្រីនៅក្នុងពិធីតូចធំជាច្រើនរហូតដល់អ្នកទាំងពីរអាចរកកចំណូលបានក្រាស់ក្រែលពីការងារទាំងនេះ ប៉ុន្តែចំណងស្នេហ៍ ដែលទស្សនិកជនចាត់ទុកថា ជាគូស្នេហ៍គំរូនោះ បានរលាយបាត់ ក្រោយពេលពួកគេមានទំនាស់ក្នុងគ្រួសារ រហូតលែងលះគ្នាកាលពីកំលុងឆ្នាំ ២០១៥ ៕ដោយ៖ ម៉ានី




