សិល្បៈ និង កម្សាន្ត

តារាស្រី សិចស៊ី ឡុង ថាវរី កំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយលោក អេដវីន ស្ងាត់ៗ?

ភ្នំពេញ៖ តារាសម្ដែងស្រី ឡុង ថាវរី ត្រូវបានក្លាយជាចំណុចចាប់អារម្មណ៍ថ្មីម្ដងទៀតរបស់មហាជន ក្រោយពីធ្លាយរឿងលោក អេដវីន បានចេញពីពន្ធនាគារ និងកំពុងផ្ដើមស្នេហ៍ស្ងាត់ៗជាមួយនាង ។

យោងតាមសារដែលសរសេរដោយអ្នកនាង សុទ្ធ បញ្ចកា គូស្នេហ៍ចាស់របស់លោក អេដវីន លើគណនីហ្វេសប៊ុក ក្នុងនោះក៏មានបង្ហាញឈ្មោះកញ្ញា ឡុង ថាវរី ដែរ ដែលអ្នកនាង សុទ្ធ បញ្ចកា អះអាងថា ជាអ្នករត់ការដោះលោក អេដវីន ពីពន្ធនាគារ ហើយគេទាំងពីរនាក់ក៏កំពុងផ្ដើមស្នេហ៍ម្ដងទៀត ខណៈដែលបានបែកគ្នាអស់រយៈពេលប្រមាណខ្ទង់ ៤ឆ្នាំមកហើយ ។

យ៉ាងណាក៏ដោយ ក្រោយពីមានព័ត៌មានរសើបខាងលើបានចុះផ្សាយយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមហើយនោះ កញ្ញា ឡុង ថាវរី ពុំទាន់មានបង្ហាញប្រតិកម្មអ្វីឡើយ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ ដូចគ្មានរឿងអ្វីកើតឡើង ។ ហើយជុំវិញព័ត៌មាននេះ Lookingtoday ក៏នៅតែមិនអាចសុំការបកស្រាយពីកញ្ញា ឡុង ថាវរី បានដែរ ។

គួរឱ្យដឹងផងដែរថាតារាសម្ដែងស្រី និយមស្លៀកពាក់សិចស៊ីបញ្ចេញដើមទ្រូងថ្លោសទ្រលុកទ្រលន់ គឺ កញ្ញា ឡុង ថាវរី និងតារាសម្ដែង យិត មាសឧហ្សាហ៍ ហៅ អេដវីន ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នានាកំលុងឆ្នាំ ២០១៦ – ២០១៧ ហើយកាលនោះក៏ល្បីថា គេទាំងពីរនាក់មានកូនជាមួយគ្នាទៀតផង ។ ប៉ុន្តែក្រោយមក លោក អេដវីន ក៏ត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមេម៉ាយចាយរាង សុទ្ធ បញ្ចកា ហើយក៏បានរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ រហូតដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២១ ទើបប្រះឆាដោយសារភ្លើងប្រចណ្ឌ ពីសំណាក់លោក អេដវីន ។

យ៉ាងណាក៏ដោយ បើតាមការបង្ហើបរបស់អ្នកនាង សុទ្ធ បញ្ចកា តាមរយៈហ្វេសប៊ុក បានឱ្យឃើញថា ជារឿយៗលោក អេដវីន ក៏នៅតែលួចទៅលួងលោមប្រលោមស្នេហ៍ ជាមួយ សង្សាចាស់ ឈ្មោះ L TVR ដែលឃ្លានេះ អាចឱ្យទស្សនិកជនមួយចំនួនកាត់យល់បានថា នារីម្នាក់នោះគឺជាកញ្ញា ឡុង ថាវរី នេះឯង ៕ ដោយ៖ ម៉ានី

Most Popular

To Top