សិល្បៈ និង កម្សាន្ត

ពិតទេ លោក អេដវីន ចេញពីពន្ធនាគារហើយ និងកំពុងរស់នៅ​ ជាមួយសង្សារ ចាស់ម្នាក់ទៀត ដែលមិនមែន ជាអ្នកនាង សុទ្ធ បញ្ចកា ?

ភ្នំពេញ ៖ មហាជនច្បាស់ជាបានដឹង រួចមកហើយថា តារាប្រុសលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវបាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញចាប់ខ្លួន និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នារសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីបានប្រើប្រាស់អំពើហិង្សាទៅលើអតីតគូស្នេហ៍របស់ខ្លួន គឺអ្នកនាង សុទ្ធ បញ្ចកា ។

ក្រោយពីបានឃុំខ្លួន លោក មាសឧស្សាហ៍ ហៅ អេដវីន ចាប់តាំងពីថ្ងៃនោះមក រហូតដល់បច្ចុប្បន្ន នៅមិនទាន់មានដំណឹងផ្លូវការណាមួយថាតារាប្រុសរូបនេះ បានចេញពីពន្ធនាគារិញ ឬក៏នៅឡើយ ដែលជាហេតុនាំឱ្យមហាជនជាច្រើនអន្ទះសារចង់ដឹងយ៉ាងខ្លាំង ។

ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ ស្រាប់តែអ្នកនាង សុទ្ធ បញ្ចកា ដែលជាអតីតគូស្នេហ៍របស់លោក អេដវីន បានចេញមុខបង្ហើបទាំង មិនញញើតមាត់ថា តាមពិត អេដវីន បានចេញពីពន្ធនាគារហើយ និងកំពុងរួមរស់យ៉ាងសុខស្រួល ជាមួយសង្សារចាស់របស់គេថែមទៀតផង ។

យោងតាមការបង្ហោះ សារយ៉ាងវែង អន្លាយ របស់អ្នកមេម៉ាយ ប្រិមប្រិយ សុទ្ធ បញ្ចកា បានឱ្យដឹង យ៉ាងដូច្នេះថា អេដវីន បានចេញពីពន្ធនាគារ ហើយ ហើយក៏កំពុងរស់ នៅជាមួយសង្សារចាស់របស់គេ ដែលមានឈ្មោះជាអក្សរកាត់ថា L TVR ហើយ ប៉ុន្តែអ្នកនាងក៏មិនដឹងដែរថា លោក អេដវីន ចេញពីពន្ធនាគារ តាំងពីពេលណាឡើយ ។

គួររំឮកថា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ អ្នកនាង សុទ្ធ បញ្ចកា បានទម្លាយសារ រៀបរាប់ពីសកម្មភាពហិង្សា វាយដំរាយ កាយពីសំណាក់លោក អេដវីន ដែលជាគូស្នេហ៍មកលើរូបនាង យ៉ាងព្រៃផ្សៃ ។ អ្នកមេម៉ាយចាយរាងរូបនេះ ថែមទាំងប្រាប់ពីមូលហេតុដែរថា អំពើហិង្សាដែលបណ្ដាលឱ្យ នាងរងរបួសពេញរាងកាយនេះ ព្រោះតែលោក អេដវីន បានទៅទាន់នាងកំពុងនៅជាមួយបុរសម្នាក់ ដែលតាមពិតបុរសនោះ គឺជាគ្រូពេទ្យប្រចាំកាយ នាងប៉ុណ្ណោះ មិនមានទំនាក់ទំនង អ្វីឱ្យលើសពីនេះឡើយ ។

ក្រោយពីមានករណីខាងលើកើតឡើង បង្កឱ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមហើយនោះ លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

ពាក់ព័ន្ធជា មួយគ្នានេះ ក្រោយពី អ្នកនាង សុទ្ធ បញ្ចកា បង្ហាញមុខបុរសម្នាក់ ដែលគេសង្ស័យជាគូស្នេហ៍ថ្មី របស់នាង ក៏មាន មិត្តភក្ដិ និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញសារជូនពរ ប៉ុន្តទន្ទឹមគ្នានេះ ក៏មានមតិខ្លះនៅតែរិះគន់ទៅលើនាង ដោយ ចោទថា ជាស្រីផិតក្បត់ ។ យ៉ាងណាមិញ ជុំវិញពាក្យរិះគន់ របស់មហាជនមួយ ចំនួននេះផងដែរ អ្នកនាង បញ្ចកា ពុំបាននិយាយអ្វីច្រើនឡើយ តែនាងនឹង ធ្វើការផ្សាយផ្ទាល់ ដើម្បីបកស្រាយ នៅវេលាយប់នេះ ៕

ដោយ៖ ម៉ានី

Most Popular

To Top