នៅមុននេះ តារាម៉ូដែលល្បីឈ្មោះ នឹងជាអតីតជ័យលាភី Miss Universe Cambodia 2018 ស្រីស្អាត រឿន ណាត ទើបបញ្ចេញរូបភាពត្រជាក់ភ្នែកជាសន្លឹក ក្នុងឈុតរ៉ូបពណ៌ផ្កាឈូកចំហដើមទ្រូងស្អាតទាក់ ភ្នែកតែម្ដង។

ដើម្បជាការអបអរសាទរថ្ងៃខួបកំណើត ដែល១ឆ្នាំមានម្ដងស្រីស្អាតថ្ពាល់ខួច រឿន ណាត រៀបចំខ្លួន បែបសាមញ្ញ ប៉ុន្តែសិចស៊ីមិនធម្មតាទេលេង Style រ៉ូបពណ៌ផ្កាឈូកដិត ជាមួយការ Make up ស្រាលៗ បន្ថែមជាមួយក្រែមពណ៌ផ្កាឈូកលើបបូមាត់ស្ដើងទន់ ស៊ីអារម្មណ៍តែម្ដងដែលធ្វើឱ្យអ្នកគាំទ្រមិនតិច នាក់ទេសម្លឹងមិនចង់ដាក់ភ្នែក ព្រោះតែសម្រស់របស់ រឿន ណាត ស្អាតលេចធ្លោ។
យ៉ាងណាមិញក្នុងការអបអរសាទរថ្ងៃខួបកំណើត រឿនណាត ទទួលបាននំ Cake និងការដូរួមជាមួយ សារជូនពរជាច្រើនពីបណ្ដាលមិត្តរួមអាជីព និងអ្នកគាំទ្រជាច្រើន។
រម្លឹកផងដែរថា រឿន ណាត មិនត្រឹមតែជាតារាម៉ូដែលពោរពេញទៅដោយសមត្ថភាពប៉ុណ្ណោះទេ ស្រីស្អាតរូបនេះក៏ ជាតារាសម្ដែងលេចធ្លោមួយរូបផងដែរ ដែលកន្លងមក រឿន ណាត សម្រុកសាងកេរ្ដិ៍ ឈ្មោះក្រោមរូបភាពជាតារាសម្ដែងមិនតិចក្រោម៥រឿងទេ លើសពីនេះនាងត្រូវប៉ាន់ខ្លាំងថតពាណ្ជជិកម្ម ផងដែរ៕ ប្រភព៖http://sabay
មើលរូបភាពខាងក្រោម៖





