ភ្នំពេញ៖ តារាសម្កែង កែវ ពេជ្រពិសី ក្រោយពីបានភ្ជាប់ពាក្យ ជាមួយបុរសអាណិកជនខ្មែរ រស់នៅប្រទេសកាណាដា កាលពីខែឧសភា ឆ្នាំ២០២០រួចមក ស្រាប់តែមានដំណឹងថា នាងមានផ្ទៃពោះ ហើយបើគិតមកទល់ពេលនេះ ជិតដល់ថ្ងៃ សម្រាលហើយ ។
ជុំវិញព័ត៌មានតារាសម្ដែង ដ៏ល្បីឈ្មោះកាលពីជិត ២០ឆ្នាំមុនរូបនេះ មានផ្ទៃពោះនេះដែរ សាមីខ្លួនក៏ធ្លាប់បាននិយាយដែរថា ដោយសារតែស្ថានភាព ប្រទេសកំពុងជួបវបត្តិ ជំងឺកូវីដ១៩ ទើបមិនទាន់មានគម្រោងរៀបការ ប៉ុន្តែនឹងរៀបចំ ពេលសភាពការណ៍ស្ងប់ស្ងាត់ ។
យ៉ាងណាក៏ដោយ មានមហាជនជាច្រើន បានអបអរសាទេរ តារាសម្កែង កែវ ពេជ្រពិសី ព្រោះនាងនឹងបានឃើញកូនដំបូង ដែលជាដំណត់ឈាមរួមគ្នា ជាមួយគូដណ្ដឹង ក្រោយពីភ្ជាប់ពាក្យ បានជាងរយៈពេល ១ឆ្នាំ មកនេះ ។
គួរំលឹកផងដែរ កែវ ពេជ្រពិសី និងគូដណ្ដឹងឈ្មោះ លោក ពៅ សម្បត្តិ បានស្គាល់គ្នាជិត ២០ ឆ្នាំមកហើយ មុនពេលសម្រេចចិត្តភ្ជាប់ពាក្យ ។ ហើយសម្រាប់ការអូសបន្លាយ ពេលវេលាដ៏យូរនេះដែរ គឺដោយសារភាគីខាងស្រី រង់ចាំមើលចិត្តខាងប្រុស ឱ្យច្បាស់លាស់សិន ខ្លាចធ្វើឱ្យនាងខូចចិត្ត ដូចកាលស្នេហាគ្រាដំបូង ។
ក្រោយពីបានភ្ជាប់ពាក្យ ជាមួយគូដណ្ដឹងហើយនោះ កែវ ពេជ្រពិសី បានប្រកាសនឹងធ្វើពិធី រៀបអាពាហ៍ពិពាហ៍នៅចុងឆ្នាំ២០២១ ប៉ុន្តែជាក់ស្ដែង អាចនឹងមានការប្រែប្រួល ដោយសារស្ថានភាព ជំងឺកូវីដ១៩ ហើយមួយទៀត គឺនាងមានកូនខ្ចី៕ ដោយ៖ ម៉ានី