សិល្បៈ និង កម្សាន្ត

ប្រវត្តិសាស្ត្រមិនធ្លាប់មាន! មិនដល់១ឆ្នាំផង កើតរឿងដកហូតតំណែង បវរកញ្ញាដល់ទៅ ២ករណី

នៅក្នុងឆ្នាំ២០២១នេះ អាចនិយាយបានថាជាឆ្នាំមួយ ដែលកើតរឿងចម្រូងចម្រាស់ រង្គោះរង្គើលើបណ្ដាញសង្គមយ៉ាងខ្លាំង ក្នុងវិស័យដើរម៉ូដកម្ពុជា ដោយកើតរឿងដកហូតតំណែង បវរកញ្ញាដល់ទៅ ២ ករណី មិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

បច្ចុប្បន្នវិស័យដើរម៉ូដកម្ពុជា មានការអភិវឌ្ឍជឿនលឿន និងទទួលបានការគាំទ្រ ពេញនិយមខ្លាំង ពីសំណាក់មហាជនគ្រប់ស្រទាប់។ ទន្ទឹមនឹងភាពល្បីល្បាញលើវិស័យនេះ កាន់តែខ្លាំងឡើង ស្រាប់តែនៅក្នុង២០២១នេះ លេចឡើងនូវដំណឹងមិនគួរឱ្យជឿ ដកហូតតំណែងបវរកញ្ញា ២ករណីក្នុងកម្មវិធី ប្រឡងផ្សេងគ្នា។

ពោលនៅដើមឆ្នាំ២០២១មួយ អ្នករៀបចំកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន ប្រកាស ដកហូតតំណែងម្ចាស់ម្កុដ MGC2020 កញ្ញា សេង រដ្ឋា ផ្ទេរជូនបវរកញ្ញាជយលាភីលេខ៣ លីវ ជីវលី។ ប៉ុន្តែទោះជាយ៉ាងណាក្ដីកម្មវិធី នៅតែអាចបញ្ជូនបវរកញ្ញា លីវ ជីវលី ទៅប្រកួត Miss Grand International នៅក្នុងប្រទេសថៃបានយ៉ាងរលូន មិនតែប៉ុណ្ណោះនាងធ្វើបានល្អ អាចឈានជើងចូល Top20 ទៀតផង។

ដោយឡែក នៅពាក់កណ្ដាលឆ្នាំ២០២១នេះដដែល គឺមិនខុសគ្នាអ្វីនោះទេគឺ លោក ម៉ែន និមលរ័ត្ន អ្នករៀបចំកម្មវិធី Miss Universe 2020 បានប្រកាសលើបណ្ដាញសង្គម ជាសាធារណៈអំពីការដក ហូតបវរកញ្ញា នេត រក្សា ជយលាភីលេខ៣ ផ្ទេរជូនបវរកញ្ញា សួន ពិសី វិញ។ ការដកហូតតំណែក នេះគឺបន្ទាប់ពី បវរកញ្ញាឯក រ៉េត សារីតា បានបញ្ចប់បេកសកម្មប្រកួត Miss Universe International 2020 លើទឹកដីសហរដ្ឋអាមេរិករួចរាល់**។

យ៉ាងណាមិញបើទោះជាបវរកញ្ញា សេង រដ្ឋា អតីត MGC 2020 និងបវរកញ្ញា នេត រក្សា MUC 2020 ត្រូវបានអ្នករៀបចំកម្មវិធី ដកហូតតំណែងនាងពិតមែន តែឱកាសការងារក្នុងជួរសិល្បៈគឺមិនធម្មតាទេ ពោលគឺក្ដោបក្ដាប់ការងារ ថតរឿង ស្ប៉តពាណិជ្ជកម្មហូរហៀពេញដៃព្រមៗគ្នា៕ ប្រភព៖ សប្បាយ

Most Popular

To Top