សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ Kylie Jenner កំពុងពពោះកូនទី២ជាមួយ Travis Scott យ៉ាងភ្ញាក់ផ្អើល

តារាម៉ូដែលវ័យ២៤ឆ្នាំ របស់សហរដ្ឋអាមេរិក Kylie Jenner ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ នាងទម្លាយវីដេអូខ្លីមួយលើ Instagram ដែលបង្ហាញថា នាងកំពុងមានផ្ទៃពោះកូនទី៣ ជាមួយតារារ៉េប ល្បីឈ្មោះ Travis Scott ។

ដំណឹងនេះបែកធ្លាយបន្ទាប់ Kylie Jenner បានបង្ហោះ វីដេអូលើ Instagram ប្រកាសក្ដែងៗជា ផ្លូវការដោយចែករំលែកវីដេអូខ្លីមួយ​ ដែលបង្ហាញពីប្រដាប់តេស្ដវិជ្ជមាន ដែលបញ្ជាក់ថានាងកំពុង ពពោះកូនទី២បន្ទាប់ពី Stormi។

យ៉ាងណាមិញកាលពីនៅចុងខែសីហា ក៏ធ្លាប់លេចឡើងនូវពាក្យចចាមអារ៉ាម បានចាប់ផ្តើមកើតឡើង ម្ដងដែរ ដោយឡែកទើបតែថ្មីៗនេះ Kylie ខ្លួនឯងបានចូលខ្លួន ស្រាយបញ្ជាក់ពីពាក្យចចាមអារាម ជាមួយនឹងវីដេអូ Instagram ដ៏ភ្ញាក់ផ្អើលដែលបង្ហាញថា នាងពិតជាកំពុងស្ថិតក្នុង ដំណាក់កាល ពពោះដំបូងៗ៕

Most Popular

To Top