ភ្នំពេញ ៖ តាប៊ុយ (Taboi) ដែលជាពិធីករប្រុសរូបសង្ហាបានសម្រេចដាក់ពាក្យលាឈប់ពីការងារនៅស្ថានីយ៍ទូរទស្សន៍ម៉ាយធីវី (My TV)នៅថ្ងៃទី៩ កញ្ញា នេះហើយ ។
មូលហេតុ នៃការសម្រេចចាក់ចេញ របស់លោកពី MyTV នេះត្រូវបានលោកបង្ហាញ ក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ៩ កញ្ញាថា ដោយសារលោកហត់ ចង់រកពេលវេលាសម្រាក់ និងឲ្យកាដូខ្លួនឯងម្តងព្រោះ ដាក់សំពាធលើខ្លួនឯង ជាយូរពេកហើយ ។
តាប៊ុយបានរៀបរាប់បន្តថា ខ្លួនបានចូលបម្រើការងារនៅ MyTV នេះ អស់រយៈពេល១៣ឆ្នាំហើយ ហើយភាពល្បីល្បាញរបស់លោកមកដល់សព្វថ្ងៃនេះ ក៏ដោយសារ My TV ។
លោកថា ការឈប់នេះ ក៏មិនមានបញ្ហាអ្វីជាមួយជាមួយថ្នាក់ដឹកនាំ My TV ទេ ដោយម្ចាស់ My TV ក៏យល់ព្រមតាមការសំរេចចិត្តរបស់លោក។

លោកបញ្ជាក់ថា “ខ្ញុំសូមនិយាយថា នាពេលកន្លងមក ខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឱកាសជាច្រើន តាំងតែពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូល My TV និងសូមអគុណដល់ My TVដែលយល់ព្រមតាមការសំរេចចិត្តរបស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់ studio ក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួនឯង ពិសេសត្រូវចំណាយ ពេលស្រាវជ្រាវរកគំនិតថ្មីៗទៀត ចង់និយាយថា ហត់ខ្លាំងណាស់ ទោះបីជាមានជំនួយការជួយ សំរួលការងារក៏ដោយ)”៕
