ស្របពេលសន្ធឹកជាតិនិយមក្នុងប្រទេសចិនសព្វថ្ងៃនេះកាន់តែមានការកើនឡើង តារាល្បីចិន ៧រូប ត្រូវបានគេលើកយកមកធ្វើជាប្រធានបទពិភាក្សាគ្នាពេញបណ្ដាញសង្គម ដោយសារពួកគេសុទ្ធតែជាអ្នកដែលមានសញ្ជាតិបរទេស ប៉ុន្តែមានសមត្ថភាពរកចំណូលបានយ៉ាងច្រើនពីទីផ្សារចិន។
តារាទាំងនោះក៏ត្រូវបានរដ្ឋាភិបាលតាមដាន ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ថាតើ ពួកគេមានទឹកចិត្តស្នេហាជាតិកម្រិតណាចំពោះចិន។
ជាការពិត សម្រាប់អ្នកដែលមានមុខក្នុងបញ្ជីឈ្មោះគឹជាអ្នកដែលកើតនៅចិន ប៉ុន្តែពួកគេជ្រើសទទួលសញ្ជាតិបរទេសទៅវិញ។ អ្នកទាំងនោះមាន៖
– Jet Li កើននៅចិន តែមានសញ្ជាតិសិង្ហបុរី

– Zhang Tielin មានសញ្ជាតិអង់គ្លេស

– Liu Yifei, Will Pan និង Wang Lee Hom មានសញ្ជាតិអាមេរិក

– Nicholas Tse និង Mark Chao មានសញ្ជាតិកាណាដា

បើតាមលោក Zhou Guogang ដែលជាអ្នកតែងលើកយករឿងរ៉ាវតារាៗមកវិភាគបាននិយាយថា Jet Li គួរតែរកផ្លូវគេចឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ព្រោះលោកជាមុខសញ្ញាធំជាងគេ។ មុននឹងទទួលបានសញ្ជាតិសិង្ហបុរីកាលពីឆ្នាំ ២០០៩ លោកក៏បានទទួលសញ្ជាតិអាមេរិកដែរកាលពីឆ្នាំ ១៩៩៧។ មហាជនមានគិតថា លោកនឹងក្លាតជាគោលដៅបន្ទាប់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលចិន៕
ប្រភព៖http://sabay
