សិល្បៈ និង កម្សាន្ត
តារាចិន ៧រូបត្រូវក្លាយជាគោលដៅ ស្ថិតក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលចិន ដោយសារតែមានសញ្ជាតិបរទេស?
ស្របពេលសន្ធឹកជាតិនិយមក្នុងប្រទេសចិនសព្វថ្ងៃនេះកាន់តែមានការកើនឡើង តារាល្បីចិន ៧រូប ត្រូវបានគេលើកយកមកធ្វើជាប្រធានបទពិភាក្សាគ្នាពេញបណ្ដាញសង្គម ដោយសារពួកគេសុទ្ធតែជាអ្នកដែលមានសញ្ជាតិបរទេស ប៉ុន្តែមានសមត្ថភាពរកចំណូលបានយ៉ាងច្រើនពីទីផ្សារចិន។ តារាទាំងនោះក៏ត្រូវបានរដ្ឋាភិបាលតាមដាន ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ថាតើ ពួកគេមានទឹកចិត្តស្នេហាជាតិកម្រិតណាចំពោះចិន។ ជាការពិត សម្រាប់អ្នកដែលមានមុខក្នុងបញ្ជីឈ្មោះគឹជាអ្នកដែលកើតនៅចិន ប៉ុន្តែពួកគេជ្រើសទទួលសញ្ជាតិបរទេសទៅវិញ។ អ្នកទាំងនោះមាន៖ – Jet Li កើននៅចិន តែមានសញ្ជាតិសិង្ហបុរី – Zhang Tielin មានសញ្ជាតិអង់គ្លេស – Liu...