នៅក្នុងរង្វង់អ្នកសិល្បៈកម្ពុជា មានតារាស្រីមិនតិចនាក់ទេ ស្ពាយឈ្មោះជាស្ត្រីមេម៉ាយ បន្ទាប់ពីបរាជ័យលើជីវិតគ្រួសារ ហើយក្នុងនោះ មានតារាស្រីតែម្នាក់គត់ ដែលអាចស្ពាយឈ្មោះជាស្ត្រីមេម៉ាបាន យូរជាងគេ ពោលគឺមិនព្រមបើកទ្ធាបេះដូង ទទួលអ្នកថ្មីឡើយ។

ទម្ទឹននឹងភាពជោគជ័យ លើជីវិតការងារ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តារាស្រីទាំងនេះ បែរជាអភ័ព្ធស្នេហ៍ បែកបាក់ជីវិតអាពាហ៍ពិពាហ៍ ក្លាយជាស្រ្តីមេម៉ាយទៅវិញ ក្នុងនោះរួមមាន តារាចម្រៀង ប្រចាំផលិតកម្មហង្ស មាស អ្នកនាង ពេជ្រ សោភា ពិធីការនីល្បីឈ្មោះ សុខ សោម៉ាវិត្តី តារាសម្ដែង ភិន សុដាលីស និងតារាចម្រៀងរាងតូចច្រឡឹង សុខ ស្រីនាង។

ប៉ុន្តែយ៉ាងណាមិញ រហូតមកឆ្នាំ២០២១នេះ ពួកគេម្នាក់សុទ្ធតែបើកប្រអប់បេះដូងជាថ្មី នឹងស្វែងរកឃើញ បុរសជាទីស្រលាញ់ ដែលយល់ព្រមរួមដំណោះរជីវិត ជាមួយហើយ បើទោះជាពួកគេ មានឈ្មោះជាស្ត្រីមេ ម៉ាយក៏ដោយ។ ផ្ទុយទៅវិញចំណោម ៤នាក់ ខាងលើនេះ មានម្នាក់គត់គឺតារាសម្រៀងសម្លេងស្រទន់ សុខ ស្រីនាង ដែលមានបេះដូងដែក ស្ពាយឈ្មោះមេ ម៉ាយ មិនព្រមលែងដៃ រហូតដល់ទៅ ៩ឆ្នាំ(គិតត្រឹម ពេលបច្ចុប្បន្ន)។

អ្នកមេម៉ាយ សុខ ស្រីនាង បានប្រឡូកសិល្បៈជាលើកដំបូង នៅឆ្នាំ២០០៥ បន្ទាប់ពីចូលសិល្បៈអស់ រយៈ៥ឆ្នាំ ពោលគឺនៅថ្ងៃទី២៧ មីនា នាងបានសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍។ ប៉ុន្តែ ជាការសោកស្ដាយ រៀបការមិនបានប៉ុន្មានផង នាង និងស្វាមី សម្រេចចិត្តចែកផ្លូវគ្នា នៅឆ្នាំ២០១២។ ដោយ សុខ ស្រីនាង ស្ពាយឈ្មោះជាស្ត្រីមេម៉ាយ និងបន្តរស់នៅ ក្នុងជីវិតស្ងប់ស្ងាត់ម្នាក់ឯងរហូតដល់ ពេលបច្ចុប្បន្ននេះ៕ ប្រភព៖ សប្បាយ
