សិល្បៈ និង កម្សាន្ត

ហាំង​ង៉ោ ​បាន​ស្រែក​ នៅ​លើ​ឆាក​ថា​ ជយោ​កម្ពុជា ក្រោយ​ឈ្នះ​ពាន​ Oscar សម្រាប់​ការ​សម្ដែងរឿង​ ជា​លើក​ដំបូង​

ប្រិយមិត្ត​ទាំង​អស់​ច្បាស់​ជា​ស្គាល់​ហើយ​ថា​ លោក​ ហាំង សំណាង ង៉ោ ដែល​ជា​ទូទៅ​ត្រូវ​បាន ​គេ​ស្គាល់​ថា​ហាំង​ង៉ោ​ ជា​ជនជាតិ​ខ្មែរ​ដំបូង​ និង​មួយ​រូប​គត់​ ដែល​ទទួល​បាន​ពាន​ Oscar នៅ​ឆ្នាំ​១៩៨៥ ទាំង​ដែល​លោក​មិន​មែន​ជា​អាជីព​ ជា​តារា​សម្ដែង​សោះ​នៅ​ក្នុង​ឆាក​ជីវិត​របស់​លោក​។

តាម​ពិត​ទៅ​លោក ​​ហាំង​ង៉ោ ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ ផ្នែក​រោគស្ត្រី​មួយ​រូប​ នៅ​ទីក្រុង​ភ្នំពេញ ​ក្នុង​កំឡុង​ពេល​ឆ្នាំ​១៩៧៥ លុះ​ក្រោយ​របប​ប៉ុល​ ពត​ ដួលរលំ​ លោក​ក៏​ទៅ​រស់​នៅ សហរដ្ឋអាមេរិក​ តាម​រយៈ​ជន​ភៀសខ្លួន​។

ដោយ​មាន​ចិត្ត​ចង់​ប្រាប់​ពិភពលោក ​ពី​ទុក​លំបាក​កម្ពុជា ​ក្នុង​កំឡុង​ពេល​របប​ប៉ុល ពត​នោះ​ នៅ​ឆ្នាំ​១៩៨៤ លោក​ក៏​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ថត​រឿង​ The Killing Fields (វាល​ពិឃាដ​)​ ដែល​ជា​រឿង​ឆ្លុះ​ពី​ទិដ្ឋភាព​ ប្រទេស​កម្ពុជា ​ក្នុង​សម័យ​ប៉ុល ពត​ ដែល​លោក​បាន​ដើរតួ​ជា​អ្នក​កាសែត​កម្ពុជា​មួយ​រូប​ នៅ​មាន​ឈ្មោះ​ថា​ ឌិត ប្រន ។

អ្វី​ៗ​ដូច​ការ​គិត​របស់​លោក​ ពិត​ប្រាកដ​មែន​គឺ​ថា​ រឿង​ The Killing Fields បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ ពី​អន្តរជាតិ​ ដែល​អ្វី​ដែល​ពិសេស​នោះ​គឺ​ពិភព​លោក​ ដឹង​ថា​ស្ថានភាព​ប្រទេស​កម្ពុជា​ ជួប​ការ​លំបាក​ប៉ុណ្ណា​។ ដោយ​សារ​ការ​សម្ដែង​ ដោយ​ដាក់​អារម្មណ៍​ពិតៗ ក៏​ដូច​ជា​សាច់​រឿង​ពិតៗ​ផង​នោះ​ ហាំង​ង៉ោ ក៏​បាន​ឈ្នះ​ពាន​ Oscar ទាំង​ដែល​លោក​ មិន​ធ្វើ​ការ​សម្ដែង​រឿង​ ពី​មុន​សោះ​នៅ​ឆ្នាំ​១៩៨៥​។

នៅ​ក្នុង​ពេល​ពាន​ Oscar នោះ​លោក​ក៏​បាន​និយាយ​អរគុណ ​ដល់​អ្នក​ដឹកនាំ​រឿង​ សម្ដែង​រឿង​នេះ​ទាំង​អស់​ ដែល​ធ្វើ​ភាពយន្ត​​នេះ​ឡើង​ដែល​បាន​បង្ហាញ​ស្ថានភាព ​ដ៏​លំបាក​នៅ​ពេល​នោះ​ ជា​ចុង​ក្រោយ​លោក​ក៏​បាន​ស្រែក​ថា ​ជយោ​កម្ពុជា​ ផង​ដែរ​ក្នុង​គោល​បំណង​បង្ហាញ ​ពី​មោទនភាព​ជាតិ​កម្ពុជា​ ដែល​បាន​ទទួល​ពាន​ Oscar នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ហាំង​ង៉ោ បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៦ ក្រោយ​ចោរ​ប្លន់​បាន​បាញ់​សម្លាប់​លោក ​នៅ​ក្រៅ​ផ្ទះ​របស់​លោក​៕ ប្រភព៖ សប្បាយ

Most Popular

To Top