សិល្បៈ និង កម្សាន្ត

បើកបង្ហាញមុខគូស្នេហ៍ តារាចម្រៀងម្ចាស់បទ «ពងទា»​ ស្អាត ហើយគួរឱ្យស្រឡាញ់ មិនចាញ់​ តារាប៉ុន្មានឡើយ

ភ្នំពេញ៖ ចេន​ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា​ ជាតារាចម្រៀងមិនចម្លងគេ​ (Originail Song) ដែលសម្បូរហ្វេនភាគច្រើនជាយុវវ័យ ជាពិសេសគឺនារីៗវ័យក្មេងស្អាតៗតែម្ដង ។​

ជាការពិតណាស់ តារាចម្រៀងប្រុស​វ័យក្មេងរាងខ្ពស់ស្រឡះខាងលើនេះ ក្រោយពីបានចេញបទចម្រៀង «អាក្របី»​ ជាមួយក្រុម Mustache Band របស់ខ្លួន​កាលពីជាងបីឆ្នាំមុនរួចមក សង្កេតឃើញថា ប្រជាប្រិយភាពរបស់គេបានហក់ឡើងជាលំដាប់ រហូតដល់មានអ្នកគាំទ្រនារីៗជាច្រើនលួចស្នេហ៍ថែមទៀតផង​ ។

ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ក្រោយពី ចេន បានបង្ហោះសារទាញចំណាប់អារម្មណ៍មួយនៅលើហ្វេសប៊ុក ដោយនិយាយសុំអ្នកគាំទ្រខ្លួនមានសង្សារ ស្រាប់តែឥលូវនេះ គេក៏បានបង្ហាញមុខគូស្នេហ៍ដ៏ស្រស់ស្អាតម្នាក់ ធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្បិតអីកន្លងមក ចេន ពុំធ្លាប់បានបង្ហាញមុខនារីណាម្នាក់ថាជាសង្សារនៅឡើយ ។

នារីដែលជាគូស្នេហ៍របស់ម្ចាស់បទ «ខ្សឹបៗក៏ឈឺ» រូបនេះផងដែរ ត្រូវបានគេស្គាល់ឈ្មោះថា វ៉ាន់ លក្ខិណា ។ បើទោះជាមានវ័យក្មេងខ្ចីប៉ុន្តែនារីម្នាក់នេះ កំពុងមានមុខរបរកាន់កាប់ផ្ទាល់ខ្លួន ហើយនាងក៏ជាកូនស្រីអ្នកមានជីវភាពសមរម្យមួយផងដែរក្នុងសង្គម​​។​

យ៉ាងណាមិញ ត្បិតតែអ្នកទាំងពីរបានបង្ហាញពីសម្ព័នភាពស្នេហារវាងគ្នានិងគ្នាជាសាធារណៈហើយក៏ដោយ ប៉ុន្តែគេនៅមិនទាន់បានប្រាប់ថា បានចាប់ផ្ដើមទាក់ទងគ្នាតាំងពីពេលណាមកឡើយ ។ ហើយបើតាមការប៉ាន់ស្មានរបស់អ្នកគាំទ្រដោយយោងតាមរូបថតនៅលើបណ្ដាញសង្គម បានឱ្យឃើញថា ចេន និងនារីស្រស់ស្អាតម្នាក់នោះអាចស្រឡាញ់គ្នាយូរណាស់មកហើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top