សិល្បៈ និង កម្សាន្ត

ញាក់សាច់ ! យូរៗបានថតស្លៀក​ ឈុតប៊ីគីនីម្ដង ភរិយា លោក ម៉ួន ម៉ារ៉ា លេងមួយទំហឹងតែម្ដង

ភ្នំពេញ៖ បងប្អូនពិតជាបាន ធ្លាប់ស្គាល់និងធ្លាប់ បានសណ្តាប់ហើយនៅបទ “កាដូគ្មានន័យ”ច្រៀងដោយ លោក មួន ម៉ារ៉ា ដែលមានភាពល្បី ល្បាញខ្លាំងណាស់ កាលពីជាង១០ឆ្នាំមុន។

តារាចម្រៀងរូបនេះ មានឈ្មោះបោះសំឡេងខ្លាំង ក្នុងវិថីសិល្បៈចម្រៀង អំឡុងឆ្នាំ២០០០ និង២០០៣ ប៉ុន្តែបច្ចុប្បន្ន តារាចម្រៀងរូបនេះ ហាក់បីដូចជាបាត់មុខ ពីសីល្បៈចម្រៀងទាំងស្រុងតែម្តង ដែលការចាកឆ្ងាយនេះបន្ទាប់ពីលោក បានរៀបការជាមួយកូនស្រីអ្នកជំនួញម្នាក់ នៅឯក្រុង ព្រះសីហនុ ។

បច្ចុប្បន្ននេះលោក មួន ម៉ារ៉ា ព្រមជាមួយភរិយា របស់លោក គឺអ្នកនាង អេង អ៉ីតា កំពុងរស់នៅប្រកប ដោយសុភមង្គលបំផុត ហើយថែមទាំងទទួលបាន ចំណងដៃកូនប្រុសស្រី ២នាក់ផងដែរ ។

ត្បិតតែវត្តមាន របស់អតីតតារាចម្រៀងល្បីល្បាញខាងលើនេះ រសាត់ឆ្ងាយពីសិល្បៈចម្រៀងក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់លោក និងភរិយា នៅតែមាន នៅលើបណ្ដាញ សង្គមជានិច្ច ជាពិសេសគឺភរិយារបស់លោកផ្ទាល់តែម្ដង ព្រោះគេដឹងថា អ្នកនាងអេង អ៉ីតា ក៏ជាអ្នកលក់ដ៏សកម្មម្នាក់ដែរ នៅលើហ្វេសប៊ុក មិនតែប៉ុណ្ណោះសម្រស់របស់នាង ក៏ស្រស់ស្អាតមិនចាញ់តារាស្រីៗ មួយចំនួនប៉ុន្មានឡើយ ។

ជាការពិតណាស់ ត្បិតតែមានឈ្មោះជាអ្នកម្ដាយកូនពីរ ក៏ពិកមែន ប៉ុន្តែសម្រស់ភរិយារបស់លោក ម៉ួន ម៉ារ៉ា ហាក់ដូចជាកាន់តែស្រស់ស្អាតពីមួយថ្ងៃ ទៅមួយថ្ងៃតែម្ដង ។ តួយ៉ាងកាលពីពេលថ្មីៗនេះ អ្នកនាង អេង អ៉ីតា បានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុក មានការភ្ញាក់ផ្អើលក្រោយពីបានឃើញ អ្នកនាងស្លៀកឈុត ប៊ីគីនី យ៉ាងសិចស៊ីមើលទៅពិតជាទាក់ទាញជាខ្លាំង ។

ជាមួយគ្នានេះដែរ ជារឿយៗលោក មួន ម៉ារ៉ា តែងអួតសរសើរពីភរិយារបស់លោកថា មិនត្រឹម តែមានសម្រស់ស្រស់ សោភាប៉ុណ្ណោះទេ ថែមទាំងពូកែនៅក្នុងការ ធ្វើម្ហូបសម្រាប់គ្រួសារ ថែមទៀតផង ។ លោកពិតជាមានសំណាង ខ្លាំងណាស់ ដែលបានភរិយាវ័យក្មេង ហើយពូកែខាងជំនាញមេផ្ទះបែបនេះ ៕

ដោយ៖ ម៉ានី

Most Popular

To Top