ថ្មីៗនេះពិធីការនីរាងស្រឡូនល្បីឈ្មោះ ជីមមី ទម្លាយអតីតកាលជូចត់ ក្រោយខកបំណងធ្លោយឱ្យ ឱកាសការងារធ្លាក់ដល់ដី ក្រោយក្រុមហ៊ុនបដិសេធចំៗ។

ប៉ុន្មានឆ្នាំចុងក្រោយនេះពិធីការនី និយាយបាន៤ភាសាកញ្ញា ជីមមី សាងប្រជាប្រិយភាពល្បីល្បាញ តាមរយៈអាជីពពូកែវោហាស័ព្ទ របស់បូកផ្សំជាមួយរូបសម្បត្តិរបស់នាង កាន់តែធ្វើឱ្យនាងលេចធ្លោក្នុងវិស័យសិល្បៈ។ ក្រោយជោគជ័យផ្ទួនៗ ជីមមី ទើបដាច់ចិត្តទម្លាយថា កាលមុនចូលសិល្បៈកម្ពុជានាងធ្លាប់ ជាបវរកញ្ញាប្រទេសថៃ។
តារាស្រីបានគាស់កកាយថា កាលនាងរស់នៅទីនោះ នាង ធ្លាប់ដាក់ពាក្យបំណង ចូលបម្រើការជានារីអាកាសចរណ៍ ដោយផ្អែកលើសមត្ថភាពចំណេះដឹងខ្ពង់ខ្ពស់ និយាយបាន៤ភាសា។ ប៉ុន្តែគួរឲ្យសោកស្ដាយ ក្រោយឆ្លងកាត់ សម្ភាសន៍ជម្រុះសល់ត្រឹម ៤នាក់ចុងក្រោយ ជីមមី តែម្នាក់ដែលមានសត្ថភាពលើសគេ ត្រូវធ្លាក់ដោយគ្មានហេតុផល។


បន្ទាប់ពីទទួលបានលទ្ធផល មិនសមបំណងនេះរួច ជីមម ហាក់មិនអស់ចិត្ត និងអស់សង្ឃឹម ដូច្នេះហើយនាង បានសួរទៅកាន់ក្រុមហ៊ុនមួយនោះ ជុំវិញការតេស្តសមត្ថភាពនាង ថាបណ្ដាលមកពីមូលហេតុអ្វី? ទាំងដែលនាងមានសមត្ថភាព លើសអ្នកទាំងនោះ ចម្លើយឆ្លើយតបយ៉ាងខ្លី គឺនាងមិនមែនជាជនជាតិរបស់គេ។
ជីមមី៖”កាលណោះខ្ញុំយំៗខ្លាំងណាស់ ក្នុងមួយឆាកជីវិតនេះ ខ្ញុំមិនអស់ចិត្តទៅសួរអ្នកសម្ភាសន៍គេថា មកពីខ្ញុំមិនមែនជាជនជាតិថៃ ទើបមិនអាចជាប់បម្រើការនៅទីនោះ បើទោះជាខ្ញុំអាចនិយាយ បាន៤ភាសាក៏ដោយ”។

យ៉ាងនេះក្ដី ជីមមី មិនបានបញ្ឈប់ត្រឹមនេះទេ នាងនៅតែព្យាយាមតស៊ូមតិ ជាមួយផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុននោះ ក្នុងន័យថា មិនគួរយកបញ្ហាជាតិសាសន៍មករាំងស្ទះដល់ការបញ្ចេញសមត្ថភាព របស់បេក្ខភាពណាមួយឡើយ ព្រោះថា គ្រប់គ្នាមិនអាចជ្រើសកន្លែងកើតខ្លួនឯងនោះទេ។
ទទួលបានការឆ្លើយតបចំៗទាំងនេះ ស្រីស្រស់ បញ្ជាក់ថា ប៉ុន្មានថ្ងៃក្រោយមក លទ្ធផលក៏ផ្លាស់ប្ដូរ ពោលគឺនាងទទួលបានការហៅទូរស័ព្ទ ពីក្រុមហ៊ុនមកថា នាងជាប់ក្នុងជម្រើសហើយ គឺការងារជានារីអាកាសចរណ៍ នៅប្រទេសថៃ ដូចដែលនាងប៉ងនោះឯង៕ ប្រភព៖ សប្បាយ
