សិល្បៈ និង កម្សាន្ត

គ្រាន់តែស្រីស្អាត ជីមមី ស្លៀកពាក់បែបនេះ ប្រាប់ថា «ដំណើរកំសាន្តតាមឆ្នេរសមុទ្រ» ក៏មានអ្នករិះគន់មិនស្ទើរដែរ

ភ្នំពេញ៖ ពិធីការិនីដ៏មានប្រជាប្រិយភាពគឺកញ្ញា ជីមមី ថ្មីៗនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុកចាប់អារម្មណ៍ និងជជែកវែកញែកគ្នាយ៉ាងច្រើន ក្រោយពីស្រីស្អាតរូបនេះ បានបង្ហោះរូបថតស្លៀកពាក់ បែបប្រពៃណីនៅដើរលើឆ្នេរសមុទ្រ ព្រមទាំងសរសេរទៀតថា «ដំណើរកំសាន្តតាមឆ្នេរសមុទ្រ» ។

ជាការពិត កន្លងមកអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកអាចបានតែឃើញរូបភាព របស់សុភាពនារីស្លៀកនូវឈុតប្រពៃណី ទៅលេងមាត់សមុទ្រតាមរយៈ រូបកំប្លុកកំប្លែង តែថ្មីៗនេះ ពិធីការិនីរូបស្រស់ ជីមមី បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និង ប្លែកចិត្តយ៉ាងខ្លាំង ក៏ព្រោះតែរូបនាងបានបង្ហាញ នូវឈុតប្រពៃណីសុភាពៗ ប៉ុន្មានសន្លឹកនៅលើឆ្នេរសមុទ្រកោះមួយ នាក្រុងព្រះសីហនុ។

សម្រាប់ការបង្ហោះរបស់ ជីមមី មួយនេះ បានធ្វើឱ្យក្លាយជាប្រធានបទថ្មីមួយទៀត របស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយខ្លះបានរិះគន់ថា ជាសកម្មភាពមិនសមរម្យ មិនដែលមានអ្នកណាស្លៀកពាក់ បែបនេះទៅលេងសមុទ្រ រីឯអ្នកខ្លះក៏បានគាំទ្រ ជីមមី ព្រោះកន្លងៗមក ឱ្យតែមានតារាស្រី ឬនារីណា ស្លៀកពាក់ឈុតសិចស៊ី ប៊ីគីនី ដើរលេងនៅសមុទ្រ ក៏មានអ្នករិះគន់មិនស្ទើរដែរ ចុះបើស្លៀកហូលផាមួងសមជាស្ត្រីខ្មែរហើយ ហេតុអ្វីនៅតែមានអ្នករិះគន់ទៀត?

ជាមួយគ្នានេះដែរ សម្រាប់អ្នកគាំទ្រកញ្ញា បានលើកឡើងថា តាមពិតនេះគ្រាន់តែចេតនាលេងសើច របស់ពិធីការិនីរាងស្រឡូនរូបនេះ ទៅកាន់អ្នកគាំទ្រប៉ុណ្ណោះ ហើយក៏ចង់មានន័យដាស់ សតិអ្នករិះគន់មួយចំនួន ដែលធ្លាប់តែរិះគន់ទៅនារីៗ ស្លៀកប៊ីគីនី ឬរ៉ូបសិចស៊ី ពេលគេទៅលេងសមុទ្រ ។

ជាក់ស្ដែងទៅសម្រាប់កញ្ញា ប៊ីគីនី ដែលស្លៀកឈុតប្រពៃណីនេះ គឺក្នុងឱកាសនាងចូលរួមក្នុងកម្មវិធីទេសចរណ៌អាស៊ាន 2022 ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ ដែលទើបតែបានបញ្ចប់កាលពីថ្ងៃម្សិលមិញនេះ ៕

ដោយ៖ ម៉ានី

Most Popular

To Top