សិល្បៈ និង កម្សាន្ត

អ្នកលេងហ្វេសប៊ុក កំពុងចាប់អារម្មណ៍ខ្លាំង ទៅលើរូបថត បវរកញ្ញា ប៉ូគីមថេង សុតធីតា

ភ្នំពេញ៖ បវរកញ្ញា ប៉ូគីមថេង សុតធីតា ពីកម្មវិធី Miss Grand International ឆ្នាំ ២០២១ កាលពីពេលថ្មីៗនេះ បានធ្វើឱ្យទស្សនិកជនចាប់យ៉ាងខ្លាំង ទៅលើរូបថត ៣សន្លឹករបស់នាង ដែលបានបង្ហោះនៅលើ បណ្ដាញសង្គមហ្វេសប៊ុក ។

រូបថតរបស់ ប៉ូគីមថេង សុតធីតា ដែលកំពុងមានការចាប់អារម្មណ៍នេះផងដែរ គឺបានបង្ហាញឱ្យឃើញពី សម្រស់ដើមទ្រូងដ៏មូលក្លំ របស់ស្រីាស្អាតរូបនេះ ខណៈដែលនាងគ្រងរ៉ូបដ៏សិចស៊ីមួយ ។ ហើយរ៉ូបនោះផងដែរ ក៏បានលើកសម្រស់របស់នាង មួយកម្រិតថែមទៀត ដូច្នេះហើយទើបមានអ្នកគាំទ្រ មួយចំនួនបានលើកឡើងថា «ស្ដាយណាស់ប្រសិនបើនាង បានស្លៀករ៉ូបនេះយកទៅប្រកួត មិនដឹងស្អាតប៉ុនណាឡើយ» ។

គួរឱ្យដឹងផងដែរថា កញ្ញា ប៉ូគីមថេង សុតធីតា គឺជាម្ចាស់មកុដកញ្ញាឯក Miss Grand Cambodia ឆ្នាំ២០២១ និងបានតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្ត នៅទីក្រុងបាងកក ប្រទេសថៃ ។

ត្បិតតែមិនបានទទួលជ័យលាភីនៅទីនោះ ប៉ុន្តែ ប៉ូគីមថេង សុតធីតា បានធ្វើឱ្យទស្សនិកជនអន្តរជាតិ ចាប់អារម្មណ៍នាងជាខ្លាំង ទៅលើរូបរាងដ៏ស្រស្អាត ជាពិសេសនាងលេចធ្លោខ្លាំង ជាមួយឈុត សម្លៀកបំពាក់បែបសិចស៊ី ៕

ដោយ៖ ម៉ានី

Most Popular

To Top