សិល្បៈ និង កម្សាន្ត

ធ្វើឱ្យ Fan បុរសៗខូចចិត្តមិនតិចនាក់ឡើយ ពេលដឹងដំណឹងថា ចែ ឡេង ចូលរោងការថ្ងៃនេះ

ភ្នំពេញ៖ ក្រោយពីបានកសាង ប្រជាប្រិយភាពជោគជ័យ នៅក្នុងសង្គមសិល្បៈអស់ រយៈពេលជិត ៤ ឆ្នាំរួចមក ស្រាប់តែកាលពីវេលា ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ចែឡេង បានសម្រេចចិត្តចូលរោងការ ដែលរៀបចំឡើង ជាលក្ខណៈគ្រួសារ តិចតួចមួយមាន តែវត្តមានសាច់ញាតិ ចាស់ទុំទាំងសងខាងប៉ុណ្ណោះ ដែលចូលរួម ។

មហាជនបានជ្រាប ហើយពីតារាសម្ដែងស្រី ចែ ឡេង ដែលសព្វថ្ងៃនេះ កាន់តែក្ដោបបានប្រជាប្រិយភាពខ្លាំង ឡើងក្នុងសង្គមសិល្បៈ ដោយកាន់តែទទួលបាន ការស្រឡាញ់ គាំទ្រពី សំ ណាក់ យុវ វ័យ គ្រប់ស្រទាប់ ជាមួយនឹងស្នាដៃ នៃការសម្ដែងដ៏ប៉ិនប្រសប់របស់នាង ក្នុងភាពយន្តខ្មែរល្បីៗជាច្រើន ។ ជាពិសេស គឺនាងទទួលបានការគាំទ្រខ្លាំង ទៅលើការងារថតប្រូម៉ូតផលិតផ្សេងៗ ដែលភាគច្រើនជាប្រភេទ ផលិតផលគ្រឿងសម្អាង ។

ចាំបានថាស្រីស្អាតខាងលើនេះ ចាប់ផ្ដើមទទួលបានកេរ្តិ៍ឈ្មោះ តាមរយៈការសម្ដែងរឿង បែបយុវវ័យដំបូងមាន ចំណងជើងថា «មិត្តភក្ដិទាក់ស្នេហ៍» ហើយក្រោយមកគឺរឿង «លួចស្នេហ៍អ្នកជិតខាង » ។

ទាក់ទងនឹងជីវិតស្នេហ៍របស់ ចែ ឡេង មានទស្សនិកមួយចំនួនធំ បានដឹងថា នាង និងស្វាមីថ្មីថ្មោងរបស់នាង បានបង្ហាញចំណងស្នេហា ជាសាធារណៈរយៈពេល ជិត ២ឆ្នាំមកហើយ ហើយ ទើបតែចូលរោងការ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រោមទិដ្ឋភាពដ៏សាមញ្ញ ជាលក្ខណៈគ្រួសារ ស្របតាមវិធានការ ការពាររបស់ក្រសួង សុខាភិបាល។

ជុំវិញដំណឹងរៀបការរបស់ ចែ ឡេង នេះផងដែរ ក៏ឃើញមាន អ្នកលេងបណ្ដាញសង្គម មិត្តរួមសិល្បៈ ជាពិសេសអ្នកគាំទ្ររបស់ នាង បានធ្វើការចូលអបអរសាទរ ព្រមទាំង ធ្វើការ ជូនពរ ដល់ រូបនាង និងគូស្នេហ៍ ទទួលបាននូវគ្រួសារមួយ ដ៏មានសុភមង្គល ផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top