ភ្នំពេញ៖ បទចម្រៀងមួយបទរបស់នាយ ចឺម ដែលមានចំណងជើងថា “ថ្លៃទឹកដោះ” កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសអ្នកនិយមលេងកម្មវិធីវីដេអូកម្សាន្ត Tik tok ។ ហើយទីបំផុត MV នៃបទចម្រៀងមួយបទនេះ ក៏បានចេញជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងមួយកម្រិតថែមទៀត ។

ទាក់ទងជាមួយ MV បទចម្រៀង “ថ្លៃទឹកដោះ” ដែលច្រៀងដោយនាយ ចឺម នេះផងដែរ គេឃើញមានការចូលរួមសម្ដែងពីសំណាក់តារាកំប្លែង តារាហ្វេសប៊ុក និង Tik tok ល្បីៗជាច្រើនរូបដូចជា នាយក្រូច នាងអ៊ីត ពូណុយ តារា Tik tok ជនជាតិចិន បាហ្វ៊ីដូ និងតារាស្រីពន្លកថ្មីមួយរូប ឈ្មោះ សេង សុខឃីម ។ ហើយតារាស្រីរូបនេះ កំពុងអង្រួនបេះដូងទស្សនិកជន តាមរយៈសម្រស់ស្រស់ស្អាត សាច់សខ្ចី និងដើមទ្រូងដ៏សិចស៊ី ផងដែរ ។
ស្ថិតក្នុងវ័យម្ភៃឆ្នាំជាង តារាស្រី សេង សុខឃីម ក្រៅតែពីំមានមុខរបរផ្ទាល់ខ្លួន (លក់ផលិតផលសម្រស់តាមអនឡាញ) នាងក៏បានឆ្លៀតពេល ថតប្រូម៉ូតផលិតផល ថតស្ពតពាណិជ្ជកម្ម ក៏ដូចជាចូលរួមសម្ដែង MV ជាដើម ។ ដោយការងារសិល្បៈទាំងអស់នេះគឺជាការងារ ដែលនាងស្រឡាញ់ និងចង់ចាប់ផ្ដើមឱ្យល្អបំផុត ។

ជាមួយគ្នានេះដែរ ក្រោយពីមាន ការចាប់អារម្មណ៍តាមរយៈការសម្ដែងក្នុង MV បទ “ថ្លៃទឹកដោះ” សេង សុខឃីម កាលពីពេលថ្មីៗនេះ ក៏បានធ្វើឱ្យទស្សនិកជន អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ ជាមួយរូបថតសិចស៊ីជាច្រើនសន្លឹករបស់នាង ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ។
រូបថតទាំងនោះ សេង សុខឃីម បានបង្ហាញឱ្យឃើញពីសាច់សខ្ចីដូចបណ្ដូលចេក និងដើមទ្រូងដ៏ស្រស់ស្អាតរបស់នាង តាមរយៈឈុតចំហបើកល្វែងលើ ពោលគឺមានតែអាវទ្រនាប់ពណ៌ខ្មៅមួយបិទបាំងដើមទ្រូងប៉ុណ្ណោះ ។
សូមបញ្ជាក់ថា រូបថតសិចស៊ីប៉ុន្មានសន្លឹករបស់ តារាស្រីពន្លកថ្មីខាងលើ កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក ដោយម្នាក់ៗពោលសរសើរមិនដាច់ពីមាត់នូវសាច់សខ្ចីរបស់នាង ៕ ដោយ៖ ម៉ានី



