ភ្នំពេញ៖ តារាពហុជំនាញ ខាត់ សុឃីម ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ត្បិតតែបច្ចុប្បន្នមានវ័យលើ ៤០ឆ្នាំហើយយ៉ាងណាក៏ដោយ ក៏សម្រស់របស់នាង នៅតែស្រស់ស្អាត ក្មេងជាងវ័យ ពោលគឺមិនមានភាពប្រែប្រួលឡើយ ពីមួយឆ្នាំទៅមួយឆ្នាំ ផ្ទុយទៅវិញមានតែស្រស់ស្អាតទ្វេរដង ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ តារាស្រីដែលនិយមស្លៀកពាក់ស្រគត់ស្រគុំខាងលើនេះ បានធ្វើឱ្យទស្សនិកជនភ្ញាក់អារម្មណ៍ ជាមួយនឹងការស្លៀកពាក់ បែបស៊ីវិល័យ បញ្ចេញសាច់ទ្រូងតិចៗ ដែលមើលទៅស្រស្អាតយ៉ាងខ្លាំង ។
ជាការពិតអ្នកនាង ខាត់ សុឃីម ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងវ័យ ៤១ឆ្នាំ កម្រនឹងបង្ហាញខ្លួន ជាមួយសម្លៀកបំពាក់បែបឆើតឆាយស៊ីវិល័យខ្លាំងណាស់ ប៉ុន្តែស្រាប់តែមួយរយៈខ្លីចុងក្រោយនេះឃើញនាងលួចស្លៀកពាក់ សិចស៊ីបន្តិចបន្តួចម្ដងម្កាលដែរ ហើយរាល់ពេលដែលនាង ស្លៀកពាក់បែបនេះម្ដងៗ តែងតែមានពាក្យពោលសរសើរ យ៉ាងច្រើនពីសំណាក់មិត្តភក្ដិក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់អ្នកនាងតែម្ដង ។

គួរឱ្យដឹងផងដែរថា អ្នកនាង ខាត់ សុឃីម គឺជាអ្នកសិល្បៈការិនីមួយរូបដែលមានជំនាញជាច្រើន ដូចជាច្រៀងទាំងចង្វាក់ប្រពៃណីរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ…ក៏ដូចជាចម្រៀងភ្លេងការផងដែរ ។ ក្រៅពីនេះនាងក៏ជាពិធីការរិនី តារាសម្ដែង និងអាចប្រគុំឧបករណ៍ភ្លេងខ្មែរបានយ៉ាងស្ទាត់ជំនាញ។ ជាពិសេសនាងគឺជាតារាស្រីមួយរូប ដែលតែងតែហួងហែង ឈឺឆ្អាលទៅលើការអភិរក្សសិល្បៈ វប្បធម៌ និងអក្សរសិល្ប៍ខ្មែរ ដូច្នេះហើយទើបនាង ទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន ៕ ដោយ៖ ម៉ានី




