ភ្នំពេញ ៖ តារាសម្ដែង មាន សូនីតា ត្រូវបានទស្សនិកជន អ្នកគាំទ្រ ទទួលស្គាល់ថា ជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព មួយរូប ហើយនាងក៏ជាតារាស្រី ដែលលេចធ្លោជាងគេ ក្នុងការប្រើប្រាស់បណ្ដាញ សង្គមផងដែរ ដែលគិតមកទល់ពេលនេះ ទំព័រហ្វេសប៊ុក និងគណនី Instagram ផ្លូវការ របស់នាង មានអ្នក Follow រហូតទៅដល់លើសពី ១លាននាក់ឯនោះ ។
ជាមួយគ្នានេះដែរ អ្វីដែលអ្នកគាំទ្រ ចាប់អារម្មណ៍នោះ គឺតារាស្រីដែលមានរហស្សនាមថា “រាជិនីក្រមា” រូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់កាន់ តែស្រស់ស្អាតឡើងៗ ហើយសម្រស់ដ៏ស្រស់ស្អាតនេះ ក៏ត្រូវបានដឹងថា ជាសម្រស់ធម្មជាតិ ពុំមានការវះកាត់កែសម្ផស្សឡើយ ។
តួយ៉ាងមួយរយៈចុងក្រោយនេះ មាន សូនីតា បានអ្នកគាំទ្រកត់សម្គាល់ថា តែងតែបង្ហោះរូបថតស្អាតៗ និងសិចស៊ី ។ ជាពិសេសគេសម្គាល់ថា នាងនិយមស្លៀកឈុតប៊ីគីនីបង្អួតសម្រស់រាងកាយ ដ៏ស្រឡូនរបស់នាង គ្រប់ពេលដែលធ្វើដំណើរកម្សាន្ត ទៅកាន់តំបន់សមុទ្រ និងទឹកជ្រោះជាដើម ។ តួយ៉ាងកាលពីពេលថ្មីៗនេះ តួឯកស្រីនៅក្នុងរឿង «ផ្កាថ្ម» រូបនេះ បានបញ្ចេញរូបថតសិចស៊ីចំនួន ៣សន្លឹកនៅលើគណនី Instagram របស់នាង បង្កឱមានការចាប់អារម្មណ៍ និងស្ញើចសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ។
ជាមួយនឹងការបង្ហោះរូបដ៏ស្រស់ស្អាតនេះដែរ សូនីតា ថែមទាំងបានសរសេររៀបរាប់ ពីសម្រស់ធម្មជាតិ យ៉ាងដូច្នេះថា “មានជ្រោះ មានទឹក មានភ្នំ មានថ្ម មានព្រៃ… សម្រស់ធម្មជាតិស្អាតពេកហើយ ទ្រាំមិនបញ្ចេញមិនបានលោកអើយ … ដើរឡើងភ្នំ ឡុកព្រៃ ឡុកផុក រអិល ស្លែផង រងារផង ភ្លៀងខ្លាំងទៀត តែទោះបីយ៉ាងណាពេលទៅដល់ កំលាំងមិនដឹងមកពីណាទេលោកអើយ ធម្ម ជាតិវាស្អាតពេករហូតដល់ភ្លេចពាក្យ ត្អូញត្អែរទាំងនេះអស់ហើយ” ។
គួរបញ្ជាក់ថា មាន សូនីតា កំពុងមានទីផ្សារខ្លាំងនៅក្នងវិស័យសម្ដែង និងជាទីចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនធំៗ ក្នុងការជ្រើសរើសនាងជាទូតសុឆន្ទះ ។ ហើយដោយសារភាព ល្បីល្បាញនេះ ទើបធ្វើឱ្យនាងមានឱកាសផ្លាស់ប្ដូរជីវភាព គួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ ដូចជា នាងបានទិញផ្ទះវីឡាស្កឹមស្កៃ នៅបុរីប៉េង ហួត (បឹងស្នោរ) និងជិះរថយន្ដទំនើបៗឆា្លស់គ្នា ជាបន្ដបន្ទាប់ផងដែរ ៕
ដោយ៖ ម៉ានី