តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រតិកម្មផេកធំមួយដែលបង្ហោះរូបនាងថា ទិញរ៉ូបបវរកញ្ញា ដ៏ល្បីមួយរបស់ប្រទេសហ្វីលីពីន។
នៅប៉ុន្មាននាទីមុននេះ តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានសរសេរសារ នៅលើគណនីហ្វេសប៊ុក របស់នាង ដោយដាក់ចំៗទៅផេក Universe Pageant ដែលផុសរូបនាង ហើយដាក់ថា អ្នកនាងនិងទិញរ៉ូបបវរកញ្ញា ដ៏ល្បីមួយរបស់ប្រទេស ហ្វីលីពីន ដែលជាហាងដ៏ល្បីឈ្មោះមួយ ដែលមានបវរកញ្ញាល្បីៗ លើពិភពលោកពាក់រ៉ូបបវរកញ្ញា សម្រាប់ប្រកួតនៅលើឆាកអន្តរជាតិ ស្រាប់តែអ្នកនាង ក៏បានឆ្លើយតបវិញភ្លាមៗដែរ ដោយបញ្ជាក់ថា អ្នកនាងអត់បានទិញរ៉ូបនោះទេ ព្រោះនាងមិនបានទៅចេញច្រៀង ក្នុងកម្មវិធីណា ឡើយ ហើយណាមួយក៏នាង មិនអាចពាក់បានដែរ ព្រោះរ៉ូបនោះតំណាងឲ្យប្រទេស របស់គេ ដោយនាងគ្រាន់តែស្រលាញ់ និងចូលចិត្តរ៉ូបនោះតែប៉ុណ្ណោះ។
អ្នកនាងបានបន្ថែមទៀតថា រ៉ូបនោះបើមានលុយទិញ ក៏ទិញមិនបានដែរ ដូចនេះសូមជួយគោរពសិទ្ធិគេផង ហើយនាងបាត់បង់គ្រប់យ៉ាង ក៏ព្រោះតែផេកមួយនេះដែរ ៕