សិល្បៈ និង កម្សាន្ត

Seolhyun សមាជិកក្រុម AOA បង្ហាញពីអារម្មណ៍ នៃផលប៉ះពាល់ចំពោះនាង បន្ទាប់ពីចាក់វ៉ាក់សាំង COVID-19 លើកទី២

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ នាង Seolhyun ដែលជាតារាចម្រៀងសមាជិកក្រុម AOA បានបង្ហាញវីដេអូមួយ នៅលើ YouTube ផ្ទាល់ខ្លួនរបស់នាង ដោយនាង Seolhyun បានបង្ហាញ vlog ពីអារម្មណ៍ នៃផលប៉ះពាល់របស់នាង បន្ទាប់ពីចាក់វ៉ាក់សាំង COVID-19 លើកទី២ ។

៣ម៉ោងបន្ទាប់ពីចាក់វ៉ាក់សាំងរបស់នាង Seolhyun បានថតដើម្បីប្រាប់អ្នកគាំទ្រថា ដៃរបស់ខ្ញុំរឹងទាំងស្រុង ដូច្នេះវាពិតជាលំបាកណាស់ ក្នុងការលើកមកទីនេះ បន្ទាប់ពីទទួលទានអាហារពេលល្ងាច និងរៀបចំចូលគេង Seolhyun បានបង្ហើបថា មិនត្រឹមតែដៃខ្ញុំឈឺទេ ក្លៀកក៏ឈឺដែរ សូម្បីតែឆ្អឹងជំនីរក៏ឈឺដែរ ខ្ញុំមិនដឹងមូលហេតុអ្វីទេ ប៉ុន្តែវាឈឺខ្លាំងណាស់ ។ កុំគេងខ្ញុំមិនអាចគេងផ្អៀងខាងស្តាំបានទេ ហើយនៅពេលខ្ញុំព្យាយាម គេងផ្អៀងខាងស្តាំ ហើយធ្វើចលនាបន្តិចវាឈឺណាស់ ដូច្នេះខ្ញុំគេងមិនលក់ទេ ។

បន្ទាប់មកនាង Seolhyun មានអ្នកចូលទស្សនាយ៉ាងច្រើន នូវវីដេអូរបស់នាងមួយថ្ងៃក្រោយមក ហើយបាននិយាយថា អរគុណណាស់ការឈឺចាប់របស់នាង​ អាចទ្រាំទ្របានក្នុងកម្រិតមួយ ហើយបានប្រាប់អ្នកទស្សនាថា ខ្ញុំសង្ឃឹមថា នៅពេលដែលអ្នកទាំងអស់គ្នា ទទួលបានការចាក់វ៉ាក់សាំងរបស់អ្នក ផលរំខានរបស់អ្នកនឹងកន្លងផុតទៅ៕ ដោយ៖លី ភីលីព

Most Popular

To Top