សិល្បៈ និង កម្សាន្ត

នាង Seolhyun សមាជិក AOA ធ្វើការអាប់ដេត ពីអ្នកគាំទ្រ អំពីស្ថានភាព ជំងឺភ្នែកឡើង បាយ របស់នាង

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រោយពីមានព័ត៌មាន បង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីការបង្ហោះបណ្តាញ សង្គមចុងក្រោយ របស់នាង នៅពេលនេះ Seolhyun សមាជិកក្រុម AOA បានធ្វើការអាប់ដេត អ្នកគាំទ្រអំពីស្ថានភាពជំងឺភ្នែក ឡើងបាយ របស់នាងទៀតហើយ ។

កាលពីមុន តារាចម្រៀងស្រីកូរ៉េខាងត្បូងនាង Seolhyun ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គមរបស់នាងដោយសរសេរថា ការពិតនៅចំពោះមុខខ្ញុំមើលទៅដូចជាការហៅជាវីដេអូនៅលើ wi-fi ដែលមិនស្ថិតស្ថេរ មានអ្នកណាដឹងថា នេះជាអ្វី?”
អ្នកខ្លះបានឆ្លើយតបថា វាអាចជាស្ថានភាពដូចជាជំងឺ ភ្នែកឡើងបាយ ឬសូម្បីតែជារោគសញ្ញា នៃការស្រេកឃ្លាន ប៉ុន្តែ Seolhyun បានចែករម្លែកលើ បណ្តាញសង្គមយក្សអាមេរិក Instagram របស់នាងថា ខ្ញុំមានជំងឺជំងឺភ្នែកឡើងបាយ ។ នាងបានបន្ថែមថា ប្រសិនបើអ្នកមានរោគសញ្ញាដូចគ្នានឹងខ្ញុំ សូមទៅជួបគ្រូពេទ្យឯកទេស otolaryngologist ។ Otolithiasis គឺជាបញ្ហាត្រចៀកផ្នែកខាងក្នុង បណ្តាលឲ្យមានជំងឺវិលមុខម្តង ហើយម្តងទៀត មានរយៈពេលជាច្រើនវិនាទី ។ រង់ចាំព័ត៌មានថ្មីៗអំពី Seolhyun ៕

Most Popular

To Top