សិល្បៈ និង កម្សាន្ត

Seolhyun ធ្វើឲ្យសហគមន៍ បណ្ដាញភ្ញាក់ផ្អើល ជាមួយរូបភាពដ៏ស្រស់ស្អាត របស់នាងក្នុងឈុត ពណ៌ក្រហម

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេត កំពុងញាប់ញ័រជុំវិញ ការអាប់ដេតបណ្ដាញសង្គម ដ៏ស្រស់ស្អាត នៃរូបភាពរ៉ូបពណ៌ក្រហម នៃនាងSeolhyun សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង AOA ។

នៅលើវេទិកាសហគមន៍ អនឡាញ អ្នកនិយមលេងអ៊ីនធើណេត បាននិយាយអំពីការអាប់ដេត Instagram ថ្មីៗរបស់សមាជិក AOA ហើយសម្រាប់រូបថត Seolhyun ត្រូវបានគេឃើញស្លៀករ៉ូប ពណ៌ក្រហមដ៏ស្រស់ស្អាត មើលទៅឆើតឆាយ និងសង្ហាជាងពេលណាទាំងអស់ ។ នៅត្រង់ផ្នែក comment អ្នកនិយមលេងអ៊ីនធើណេត ក៏បានចែករម្លែកវីដេអូ ជាច្រើនទៀតរបស់នាង Seolhyun ដោយសរសើរ ពីសម្រស់របស់នាង និងបញ្ចេញប្រតិកម្មដូចជា៖ “ស្អាតណាស់ Seolhyun”, “នាងពិតជាមើលទៅអស្ចារ្យក្នុងពណ៌ក្រហម” ។

ចំណែកប្រតិកម្មផ្សេងទៀត បាន និយាយថា “នាងធាត់ណាស់ ហើយនាងមានក្បាលតូច រ៉ូបវែងត្រូវនឹងនាង”, ” នាងមានសកម្មភាព ជាក់លាក់ ដែលធ្វើឲ្យនាងមើល ទៅឆើតឆាយ ចំពោះជើងរបស់នាងវែង មួយម៉ាយ! ៕ ដោយ៖លី ភីលីព

Most Popular

To Top