កូរ៉េខាងត្បូង ៖ បន្ទាប់ពីក្រុមហ៊ុន Netflix បានចេញផ្សាយរឿង ភាគកូរ៉េ សងសឹកមានចំណងជើងថា “ My Name” ទស្សនិកជនមួយចំនួន បានសរសើរថា វាល្អជាង Squid Game ព្រោះរឿង My Name ដើរតួជា ដោយនាង Han So Hee អាយុ ២៦ ឆ្នាំដែលទទួលបានប្រជាប្រិយភាព ក្រោយពីនាងដើរតួ ជាស្រីកំណាន់ក្នុងរឿង “The World of the Married” បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រចិន ។
រឿង My Name នាងHan So Hee បង្ហាញពីអ្នកប្រយុទ្ធ សម្រាប់ការ សងសឹក ចំពោះការសម្លាប់ ឪពុករបស់នាង ហើយថែមទាំងចូលរួម ជាមួយក្រុម ម៉ាហ្វីយ៉ា “mafia” ទៀតផង ។ នាងបានឡើង ទម្ងន់២២ ផោន សម្រាប់តួនាទី ដើម្បីមានសាច់ដុំបន្ថែមទៀត សម្រាប់ឈុតឆាក សកម្មភាព របស់នាង។ ក្រៅពីឈុតឆាកប្រយុទ្ធដ៏គួរ ឲ្យរំភើបជាច្រើន នាងក៏មានឈុតក្រៅឆាក ជាមួយ Ahn Bo Hyun ក្នុងវគ្គចុងក្រោយផងដែរ ។
ឈុតដែលស្រើបស្រាល បានបណ្តាលឲ្យភាព យ៉ាងក្តៅគគុកថា ឈុតនោះ ពិតជាគ្មានតម្លៃ បន្ថែមលើសាច់រឿងនោះទេ ហើយធម្មជាតិពិតៗ របស់វាទំនងជាត្រូវបានបន្ថែម ដោយសារតែការចាប់ អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកដឹកនាំរឿង ។ នៅក្នុងបទសម្ភាសន៍ មួយនាង Han So Hee បានលាតត្រដាងថា នាងទើបតែរៀន ពីឈុតលើគ្រែពាក់កណ្តាល នៃការថតរឿងប៉ុណ្ណោះ។
នាងបានសួរវាពីដំបូង ប៉ុន្តែនាងចង់រក្សានូវ វិជ្ជាជីវៈ ហើយព្យាយាមគិតអំពីវាពីទស្សនៈផ្សេងទៀត ។ ខ្ញុំបានព្យាយាមគិតថា វាជាឈុតឆាកស្នេហា និងមួយទៀតបង្ហាញ ពីអារម្មន៍មនុស្សច្រើន ជាងចំពោះតួអង្គរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានអារម្មណ៍ថា វាផ្ទុយនឹងផែនការសងសឹក របស់តួអង្គខ្ញុំទេ៕ ដោយ៖លី ភីលីព