សិល្បៈ និង កម្សាន្ត

ឈុតបឺតមាត់​ របស់នាង Jeon So Min ត្រូវផ្លាស់ប្តូរមនុស្ស សម្តែងទាំងស្រុង សម្រាប់រឿង “Show Window: The Queen’s House”

កូរ៉េខាងត្បូង ៖ តារាចម្រៀង និងតារាសម្តែង នាង Jeon So Min សមាជិក ក្រុម Running Man បានត្រូវធ្វើការផ្លាស់ប្តូរ មនុស្សទាំងស្រុង សម្រាប់ឈុតឆាកឳបថើប បឺតមាត់របស់ ដែលនាង ធ្វើឲ្យអ្នកគាំទ្រ និងអ្នកនិយមលេង អ៊ីនធើណេត ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងឈុតខ្លីៗបែប នេះបើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop ។

នៅថ្ងៃទី២៥ ខែតុលា Channel A បានបង្ហាញឈុតខ្លីទី២ នៃរឿងភាគថ្មី ‘Show Window: The Queen’s House’ ដោយក្នុងឈុតខ្លីៗ ត្រូវបានចេញផ្សាយ នាង Jeon So Min ត្រូវបានគេឃើញ នៅលើគ្រែជាមួយ Shin Myeong Seob (សម្តែងដោយ Lee Sung Jae) ជាស្វាមីរបស់ Han Seon Joo (សម្តែងដោយ Song Yoon Ah) នៅក្នុងរឿង ។

នាងJeon So Min បានថើបលោក Shin Myeong Seob យ៉ាងរំជើបរំជួល ហើយដេកនៅលើគ្រែ ជាមួយលោក ហើយបឺតមាត់របស់លោកយ៉ាងទន់ភ្លន់។ ក្នុងការនិទានរឿង Jeon So Min និយាយថា ត្រូវហើយ ខ្ញុំមានស្នេហា ជាមួយបុរសមានស្ត្រីម្នាក់ទៀត ។ នៅក្នុងចំណងជើង វានិយាយថា ខ្ញុំបានចាប់ផ្តើម ស្នេហ៍ខុស ខ្ញុំមិនអាចបញ្ឈប់ស្នេហា នេះបានទេ ។

នៅពេល Teaser ត្រូវបានបង្ហាញភ្លាមអ្នកគាំទ្រ និងអ្នកនិយមលេង អ៊ីនធើណេត បានបញ្ចេញមតិថា ខ្ញុំទន្ទឹងរង់ចាំការសម្ដែង របស់បាង Jeon So Min ខ្ញុំនឹងមើលការផ្សាយផ្ទាល់ ខ្ញុំទន្ទឹងរង់ចាំតារាសម្តែងទាំង២ និង ខ្ញុំអាច ចាំមើលថា តើ នាង Jeon So Min នឹងបង្ហាញមុខយ៉ាងណា ៕ ដោយ៖លី ភីលីព

Most Popular

To Top