សិល្បៈ និង កម្សាន្ត

Jeon So Min ទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងការផ្លាស់ប្តូររបស់នាង សម្រាប់រឿងភាគ ខាងមុខនេះ ‘Show Window: The Queen’s House’

កូរ៉េ៖យោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា តារាសម្ដែង Jeon So Min កំពុងទទួលបានការចាប់អារម្មណ៍ ខណៈនាងបានឆ្លងកាត់ ការផ្លាស់ប្ដូរនៅក្នុងរឿងភាគថ្មីរបស់នាង ដែលមានចំណងជើងថា ‘Show Window: The Queen’s House’។

នៅថ្ងៃទី ២៣ ខែវិច្ឆិកា រឿងភាគ ‘Show Window: The Queen’s House’ របស់ Channel A បានចេញផ្សាយការកាត់តថ្មីៗមួយចំនួន។ រូបថតទាំងនេះបានបង្ហាញ Shin Myeong Sub (សម្តែងដោយតារាសម្តែង Lee Sung Jae) និង Yoon Mi Ra (សម្តែងដោយ Jeon So Mi) មានពេលវេលាស្និទ្ធស្នាល ខណៈពេលដែលមានទំនាក់ទំនង ស្នេហានៅពីក្រោយខ្នងប្រពន្ធរបស់ Shin Myeong Sub ។

មនុស្សជាច្រើនមានការភ្ញាក់ផ្អើល នៅពេលឃើញ Jeon So Min បញ្ចេញនូវតួអង្គ ដែលលេងសើច និង bubble ទាំងស្រុងបានឃើញនៅក្នុងកម្មវិធី ‘Running Man’ របស់ SBS ជាកន្លែងនាងទទួលបាន ការស្រលាញ់ច្រើ នចំពោះបុគ្គលិកលក្ខណៈដ៏គួរឲ្យស្រលាញ់របស់នាងនៅក្នុងកម្មវិធីកម្សាន្ត៕ ដោយ៖លី ភីលីព

Most Popular

To Top