សិល្បៈ និង កម្សាន្ត

RBW សុំទោស​ ចំពោះសម្លៀកបំពាក់ ‘ស្វាគមន៍ រដូវកាលឆ្នាំ 2022’ របស់ PURPLE K!SS Goeun

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា សម្លៀកបំពាក់របស់ Goeun សម្រាប់ការស្វាគមន៍រដូវកាលឆ្នាំ២០២២ របស់ RBW បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅលើអ៊ីនធើណេត នៅពេលអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេត បានទទួលស្គាល់បំណះ ឥន្ទ្រីរបស់ណាស៊ីនៅក្រោម បំណះរបស់កងទ័ព អាកាសសហរដ្ឋអាមេរិក ។

ឥឡូវនេះស្លាកបានជំនួស បំណះនៅលើកំពូលរបស់នាង ជាមួយនឹងការរចនាខុសគ្នា ទាំង ស្រុង ។ RBW បាននិយាយថា យើងសូមអភ័យទោស យ៉ាងជ្រាលជ្រៅ ចំពោះការបង្កបញ្ហាទាក់ទង នឹងសម្លៀកបំពាក់ របស់ PURPLE K!SS Goeun សម្រាប់ការស្វាគមន៍ រដូវកាលឆ្នាំ ២០២២ របស់ពួកគេ។ យើងសូមអភ័យទោស ចំពោះការមិនបានត្រួតពិនិត្យ សម្លៀកបំពាក់ និងគ្រឿង ប្រើប្រាស់ទាំងអស់ ដោយប្រុងប្រយ័ត្ន មុនពេលសិល្បករពាក់ បំណះអំឡុងពេលថតកម្មវិធី ស្វាគមន៍រដូវកាលនេះ ។

ចំពោះបញ្ហានេះ ទំនួលខុសត្រូវ គឺស្ថិតនៅលើពួកយើងជាភ្នាក់ងារមួយ សម្រាប់ការមិនពិនិត្យមើលសម្លៀក បំពាក់ ឲ្យបានល្អិតល្អន់ ហើយយើងកំពុងសញ្ជឹង គិតយ៉ាងជ្រាលជ្រៅ ចំពោះការមិនប្រុងប្រយ័ត្ន ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រសើប ។ យើងសូមបញ្ជាក់យ៉ាងច្បាស់ថា ការទទួលខុសត្រូវមិនមែន ស្ថិតនៅលើសិល្បករសម្រាប់ ស្ថានភាព ។
រង់ចាំព័ត៌មានថ្មីៗអំពី PURPLE K!SS៕

Most Popular

To Top