ភ្នំពេញ ៖ នៅក្នុងកម្មពិធីខួបកំណើត កាលពីម្សិលមិញនេះ តារាចម្រៀង ពេជ្រ សូលីកា បានរៀបចំខ្លួនយ៉ាងស្អាត ដូចនារីក្រមុំវ័យ ១៨ឆ្នាំ ធ្វើឱ្យអ្នកគាំទ្រស្ញើចសរសើរ មិនដាច់ពីមាត់ឡើយ នូវសម្រស់ដ៏ស្រស់ស្អាត របស់នាង ។

ជាការពិតណាស់ ពេជ្រ សូលីកា ក្រៅតែពីជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពហើយនោះ នាងក៏មានសម្រស់យ៉ាងស្រស់ស្អាតខ្លាំង មិនចាញ់តារាសម្ដែងស្រីៗ ក្នុងប្រទេស និងប្រទេសជិតខាងប៉ុន្មានឡើយ ។

តារាចម្រៀងស្រី ដែលវិវឌ្ឍន៍ខ្លួនពីអាជីព សម្ដែងខាងលើ តែងតែបង្ហាញរូបថតស្អាតៗតាមរយៈបណ្ដាញសង្គមរបស់នាង ដូចជាហ្វេសប៊ុក និង Instagram ជាដើម ក្នុងន័យចែរំលែកទៅកាន់អ្នកគាំទ្រ ក៏ដូចជា ប្រូម៉ូតផលិលផលជាដើម ។ ហើយគ្រប់រូបថតទាំងអស់ របស់នាង សុទ្ធតែទទួលបានការ ចាប់អារម្មណ៍ពីសំណាក់ មហាជន ដោយសារតែសម្រស់ស្រស់ស្អាត ពីចុងជើងរហូតដល់ចុងសក់ មិនចាញ់តារាល្បីៗក្រៅប្រទេសប៉ុន្មានឡើយ ។

តួយ៉ាងនៅក្នុងពិធី ខួបកំណើតគេឃើញ ស្រីស្អាត ពេជ្រ សូលីកា បានតុបតែងខ្លួនយ៉ាង គួរឱ្យស្រឡាញ់ ថតរូបជួបជុំកូន និងស្វាមី ព្រមទាំងមិត្តភក្ដិ ជិតដិតរបស់នាង ។ ដោយកម្មពិធីប្រព្រឹត្តយ៉ាងរលូន និងសប្បាយរីករាយ ជាលក្ខណៈគ្រួសារ ។

គួរឱ្យដឹងថាម្ចាស់បទ «តាមដាន» បច្ចុប្បន្នកំពុងមានកូនប្រុសម្នាក់ ជាមួយប្ដីអ្នកជំនួញ វ័យក្មេង រូបសង្ហាររបស់នាង និងកំពុង រស់នៅជាមួយគ្នា យ៉ាងសុខសាន្ត ។ ត្បិតតែមានប្ដី មានកូន ហើយយ៉ាងណាក៏ដោយក៏ ពេជ្រ សូលីកា នៅតែមានវិធីសាស្ត្រថែរក្សាសម្រស់ បានយ៉ាងស្រស់ស្អាតគ្មានទាស់ និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ៕

ដោយ៖ ម៉ានី


