សិល្បៈ និង កម្សាន្ត

គេហដ្ឋាន ជាចំណងដៃរៀបការថ្មី Tae Yang និង Min Hyo Rin មានតម្លៃ ៨,៥ លានដុល្លារ

កូរ៉េ៖ គេហដ្ឋានដែលជាចំណងដៃ សម្រាប់រៀបការថ្មីថ្មោង Taeyang និង Min Hyo Rin ត្រូវបានជនអនាមិក ទម្លាយឲ្យដឹងថា មានតម្លៃ ៨,៥ លានដុល្លារ គឺផ្ទះផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop។

នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ Entertainment Live បានបង្ហាញផ្ទះក្នុងក្តីស្រមៃ ១ភាគរយជាកម្មសិទ្ធិរបស់ គូស្នេហ៍ Taeyang-Min Hyo Rin បានជាប់ចំណាត់ថ្នាក់លេខ៣ ។ ចំណែកផ្ទះដែលទើបនឹងរៀបការរបស់ពួកគេ អគារផ្ទះល្វែងដ៏ថ្លៃមួយ មានទីតាំងនៅ Hannam-dong ហើយផ្ទះ Penthouses ជាអគារលក់ ក្នុងតម្លៃយ៉ាងហោចណាស់ ១០ ពាន់លានវ៉ុន (៨,៤៨៥,៩០៣ ដុល្លារ) រហូតដល់១៥ ពាន់លានវ៉ុន (១២,៧៣៤,៨៦២ ដុល្លារ) ។

ទីតាំងនេះត្រូវបានហ៊ុព័ទ្ធដោយភ្នំ Maebongsan និងសួនគ្រួសារ ហើយ Psy និង Bang Si Hyuk ត្រូវបានគេនិយាយថា ជាអ្នកជិតខាងរបស់ប្តីប្រពន្ធ។ សម្រាប់ព័ត៌មានផ្សេងទៀត Taeyang និង Min Hyo Rin កំពុងរំពឹងថា នឹងមានកូនដំបូងរបស់ពួកគេ បន្ទាប់ពីបានភ្ជាប់ពាក្យនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨៕ ដោយ៖លី ភីលីព

Most Popular

To Top