សិល្បៈ និង កម្សាន្ត

អ្នកនិយមលេងអ៊ីនធើណេត៖លោក Kai សមាជិកក្រុម EXO និងនាង Jennie សមាជិកក្រុម BLACKPINK គឺជាគូស្នេហ៍តារាល្បីបំផុត

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ soompi បានប្រាប់ឲ្យដឹងថា ដោយមើលឃើញរូបភាពថ្មីៗរបស់លោក Kai សម្រាប់អាល់ប៊ុមតូចទី២របស់លោក ‘Peaches’ អ្នកនិយមលេងអ៊ីនធើណេតម្នាក់បានចាប់ផ្តើមការពិភាក្សាសហគមន៍អនឡាញ ហើយនិយាយអំពីរបៀបលោក Kai និងនាង Jennie សមាជិកក្រុម BLACKPINK គឺជាគូស្នេហ៍តារាចម្រៀងល្បីបំផុត។


អ្នកនិយមលេងអ៊ីនធើណេតបានបង្កើតការបង្ហោះនោះបានពន្យល់ថា ខ្ញុំគិតថា Kai x Jennie គឺជាគូស្នេហ៍តារាល្បីបំផុត។ អ្នកបង្កើតរូបនេះបានពន្យល់បន្ថែមថា ខ្ញុំគិតថានៅពេលដែលវាមកមើលរូបរាងកាយ និងភាពជាតារារបស់ពួកគេ វាមានយុទ្ធសាស្ត្រមិនដូចអ្នកដទៃ។ អ្នកនិយមលេងអ៊ីនធើណេតផ្សេងទៀតបានចូលរួមក្នុងការបង្ហោះសហគមន៍អនឡាញ ហើយបានចូលរួមក្នុងការសន្ទនាដើម្បីយល់ស្របថា Kai និង Jennie ជាគូស្នេហ៍តារាល្បីបំផុត។


អ្នកនិយមលេងអ៊ីនធើណេតបានបញ្ចេញមតិថា ខ្ញុំគិតថា វាដោយសារតែរូបភាពរបស់ពួកគេសមគ្នាណាស់ ប៉ុន្តែពួកគេពិតជាគូស្នេហ៍ដ៏អស្ចារ្យ.ពួកគេទាំង២នាក់មានរូបស្រស់ស្អាត ហើយពួកគេទាំង២ហាក់ដូចជាកើតមកជា Idol ។ ខ្ញុំគិតថា Kai សិចស៊ី ហើយមើលទៅ Jennie ឡូយ ដូច្នេះពួកគេល្អជាមួយគ្នា ពួកគេទាំង២មានរូបរាងលេចធ្លោ និងធ្វើការជាមួយម៉ាកល្បីៗ (Gucci x Chanel)៕


ដោយ៖លី ភីលីព

Most Popular

To Top