ភ្នំពេញ៖ អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ដែលគណនីហ្វេសប៊ុកមួយឈ្មោះ Hea To Seng បានបង្ហោះសារឌឺដងផ្លែផ្កា ជេរប្រមាថ ទៅលើតារាចម្រៀងល្បីៗ នៅក្នុងផលិតកម្មហង្សមាស មានអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ណុប បាយ៉ារិទ្ធ ជាដើម ។
មិនតែប៉ុណ្ណោះបុគ្គលរូបនេះ ថែមទាំងឈានទៅដល់ដៀលត្មេះលោក អ៊ឺង សុខលី ដែលជាស្វាមីរបស់អ្នកនាង ឱក សុគន្ធកញ្ញា និងត្រូវជាប្អូនប្រុសបង្កើតរបស់អគ្គនាយកក្រុមហ៊ុនហង្សមាសផងដែរ ។
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hea To Seng បានជេប្រមាថចំៗ ទៅលើបុគ្គលល្បីៗខាងលើ ដោយប្រើពាក្យសម្ដីមិនសមរម្យ ហើយក៏មិនបានបង្ហាញថា បណ្ដាលមកពីបញ្ហាអ្វីឡើយ ដោយគ្រាប់តែបង្ហើបថា “…អត់មាននាំគ្នាយកកាំបិតម៉ោចាក់ ក អញចេញឈាមស្ទើរតែជិតងាប់ហើយ នៅស្ងាត់បាត់ឈឹងអញ្ចឹងទេ…” ។
យ៉ាងណាមិញ សង្កេតឃើញថា ទោះជាមានការជេរប្រមាថពីបុគ្គល Hea To Seng យ៉ាងណាក៏ដោយ ក៏មិនឃើញមានប្រតិកម្មពីសំណាក់អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី ក៏ដូចជាលោក ណុប បាយ៉ារិទ្ធ ឡើយ ។ ប៉ុន្តែផ្ទុយទៅវិញសម្រាប់ឈ្មោះ Hea To Seng នៅតែបន្តបង្ហោះសារឌឺដងជាហូរហែរ ហើយក្រោយមកនេះគេក៏ឃើញឈ្មោះ Hea To Seng បានបង្ហោះសារទៀតថា “មានភ្លើងទើបមានផ្សែង
ឥលូវបាត់ក្បាលភ្លើងអស់អាលីង សល់តែផ្សែងហុយទ្រលោមម្នាក់ឯង សាហាវជ្រុលអត់?” ។
ទាក់ទងនឹងសំណេរខាងលើ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ដោយម្នាក់ៗឆ្ងល់ថា តើមូលហេតុអ្វីបានជាមានការជេរប្រមាថចំៗពីបុគ្គល Hea To Seng ទៅលើប្ដីប្រពន្ធអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ណុប បាយ៉ារិទ្ធ?
យ៉ាងណាមហាជនបានលើកឡើងថា បើសិននិយាយថាសុគន្ធកញ្ញា និងស្វាមីមានបញ្ហារលុយកាក់ ជាមួយលោកតូ សេង នោះរឹតតែមិនអាចទៅរួចនោះទេព្រោះអ្នកណាៗ ក៍បានដឹងដែរថាសុគន្ធកញ្ញា និងប្ដីនាងលោកសុខលី ជាអ្នកមានកម្រិតជីវភាពធូធារខ្លាំងណាស់ ហើយអ្នកទាំង២រស់នៅផ្ទះវីឡារស្កឹមស្កៃនៅបុរីអ័រគីដេ (ផ្លូវ២០០៤)និងជិះរថយន្ដថ្លៃៗដូចជាRange Rover និងAudi ជាដើម។ ប៉ុន្ដែការគ្មានប្រតិកម្មរបស់ឱក សុគន្ធកញ្ញា និងស្វាមីទៅលើលោកតូ សេង នៅពេលនេះត្រូវបានគេសន្និដ្ឋានថា អាចមកពីពួកគេមិនចង់វែងឆ្ងាយឬអ្នកទាំង២ ចាត់ទុកថាជារឿងឥតប្រយោជន៍។ មិនតែប៉ុណ្ណោះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញកំហឹង ជំនួសប្ដីប្រពន្ធអ្នកនាងឱក សុគន្ធកញ្ញា និងលោក ណុប បាយ៉ារិទ្ធ ទៀតផង ៕ដោយ៖ ម៉ានី