សិល្បៈ និង កម្សាន្ត

នាង Seolhyun សមាជិកក្រុម AOA ទទួលបានការ ចាប់អារម្មណ៍ជាមួយ នឹងសម្រស់មិនផ្លាស់ប្តូរ របស់នាងតាំង ពីកុមារភាព

កូរ៉េខាងត្បូង ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បាននិយាយថា ថ្មីៗនេះនាង Seolhyun សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង AOA បានបង្ហោះរូបថត កាលពីកុមារភាព របស់នាង ហើយទទួលបានការចាប់អារម្មណ៍ ចំពោះសម្រស់របស់នាង ដែលមិនផ្លាស់ប្តូរ ។

សមាជិក AOA បានបង្ហោះរូបថត ជាបន្តបន្ទាប់នៅលើ Instagram របស់នាងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ជាមួយនឹងចំណងជើងថា “កាលខ្ញុំនៅក្មេង” ។ រូបភាពកុមារភាពជាច្រើនសន្លឹក របស់នាង Seolhyun បានបង្ហាញទឹកមុខប្លែកៗ ដែលមានមន្តស្នេហ៍ ។

អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេត ជាច្រើនមានការចាប់អារម្មណ៍ ខណៈនាង Seolhyun អួតសម្រស់ដូចគ្នា ពេលឃើញហើយមើលទៅដូច នាងកាលពីនៅក្មេង ។ លើកលែងតែរូបថតកុមារភាពរបស់នាងមានការរួមបញ្ចូលគ្នា នៃភាពទាក់ទាញដ៏ គួរឲ្យស្រឡាញ់របស់ Seolhyun និងរូបភាព ប្លែកភ្នែក ដែលនាងកំពុងបង្ហាញនៅពេលនេះ ។ បញ្ចេញមតិថា “មើលទៅដូចឯងថត កាលពីម្សិលមិញ” “អូនស្អាតណាស់” “អ្នកអស្ចារ្យណាស់ កាលពីមុន និងឥឡូវនាងមើលទៅ គួរឲ្យស្រឡាញ់ណាស់” ។

នាង Seolhyun ធ្លាប់បានបង្ហាញខ្លួននៅក្នុងរឿងភាគ របស់ tvN ‘Awaken’ បានបញ្ចប់ការចាក់ផ្សាយ កាលពីខែមករាឆ្នាំនេះ។ ចាប់តាំងពីពេលនោះមក នាងបានឈប់សម្រាក និងធ្វើបច្ចុប្បន្នភាពអ្នកគាំទ្រ របស់នាង តាមរយៈប៉ុស្តិ៍ YouTube របស់នាង និងទំនាក់ទំនងយ៉ាងសកម្ម ជាមួយពួកគេ ខណៈដែលបង្ហាញ ផ្នែកផ្សេងៗ ចំពោះភាពទាក់ទាញ របស់នាងតាមរយៈ vlogs ៕ដោយ៖លី ភីលីព

Most Popular

To Top